Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជម្លោះតម្លៃប្រេងរវាងប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត កំពុងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះជាខ្លាំង

Apr 02, 2020
ជម្លោះតម្លៃប្រេងរវាងប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត កំពុងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះជាខ្លាំង
Clinic narith

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថា រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតនឹងដោះស្រាយជម្លោះរបស់ពួកគេឆាប់ៗទៅលើផលិតកម្មប្រេងដែលជាហេតុធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះជាប្រវត្តិសាស្ត្រ។

កាលពីខែមុន ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានចាប់ផ្តើមធ្វើសង្រ្គាមតម្លៃ ជាមួយប្រទេសរុស្ស៊ី នៅពេលដែលការចរចារសម្រាប់ការកាត់បន្ថយផលិតកម្មប្រេងរវាងប្រទេសរុស្ស៊ី និងអង្គការប្រទេសនាំចេញប្រេង (OPEC) បានធ្លាក់ចុះ ហើយទីក្រុងរីយ៉ាដបានផ្តល់ការបញ្ចុះតម្លៃប្រេងដល់រដ្ឋមួយចំនួននៅលោកខាងលិចផងដែរ។

តម្លៃប្រេងដែលជាប្រវត្ដិសាស្ដ្របានធ្លាក់ចុះយ៉ាងទាបដល់តម្លៃដែលមិនធ្លាប់ឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយប្រេង West Texas Intermediate លក់ក្នុងតម្លៃ ២១,៣៨ ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅប្រភេទ Brent មានតម្លៃ ២៤,៧៤ ដុល្លារកាលពីថ្ងៃពុធ។

ជាមួយនឹងការធ្វើដំណើរនិងសេដ្ឋកិច្ចដែលកំពុងជាប់គាំងក្នុងគ្រាមានជំងឺរាតត្បាតកូវីដ១៩ ការផ្គត់ផ្គង់ប្រេងមានចំនួនច្រើនលើសលុបសូម្បីតែសហរដ្ឋអាមេរិកទិញបរិមាណដ៏ច្រើនដើម្បីបំពេញបន្ថែមទុនបំរុងយុទ្ធសាស្ត្ររបស់ខ្លួន។