Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យតាមចាប់បុរសម្នាក់ជាម្ចាស់ផ្ទះជួល ដែលចាប់នារីមានផ្ទៃពោះ ម្នាក់ចងដៃជាប់នឹងទ្វាររបង….

Sang Kim | Apr 05, 2020
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យតាមចាប់បុរសម្នាក់ជាម្ចាស់ផ្ទះជួល ដែលចាប់នារីមានផ្ទៃពោះ ម្នាក់ចងដៃជាប់នឹងទ្វាររបង….
Clinic narith

(ភ្នំពេញ) ៖ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធិ បញ្ជារឲ្យសមត្ថកិច្ចតាមចាប់បុរសម្នាក់ជាម្ចាស់ផ្ទះជួល ដែលបានចាប់នារីមានផ្ទៃពោះម្នាក់ចងដៃជាប់នឹងទ្វាររបង អោយបានឆាប់រហ័ស។

នេះបើតាមគណនេយ្យហ្វេសបុករបស់អភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសម្ថតកិច្ចទាំងអស់តាមចាប់ជនបង្ករហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់»។

សូមរំលឹកថា៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន មានករណីម្ចាស់ផ្ទះជួល បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជាប់នឹងទ្វារ ដោយសង្ស័យកើតចេញពីជម្លោះបន្តិចបន្តួច ដោយម្ចាស់ផ្ទះបានបោះពាក្យសម្តីថា “ចង់ប្តឹងទៅណាប្តឹងចុះ” ៕88568325-DE07-4EE1-8B62-87D28499D833AD26C4F4-CE3D-43D7-959E-1CDA4EE88640

F130E859-9D19-4107-81F4-2551ADA812DCB2B837E6-4293-40A0-AE7B-60337CE7B9ACB1F54C7C-403A-4A8E-B035-CA2D0FF99FCEប្រភព: Khmer independent news