Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេច ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបន្ថែមទៀត

Sang Kim | Apr 06, 2020
សម្ដេច ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបន្ថែមទៀត
Clinic narith

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តស្នើឱ្យប្រជា ពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។0D7AE709-8520-42FF-9972-CF7DAB20EE33

 សម្ដេច ហ៊ុន សែន នៅថ្ងៃទី០៦ខែមេសាឆ្នាំ២០២០បានសរសេរលើផេកថាកម្ពុជាទូទាំងប្រទេសបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។ សម្ដេច ក៏សូមបងប្អូន ប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបាន ត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញា ថមថយនៅឡើយ។ 

  ទន្ទឹមនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំង សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមការ ងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស់ ឬក្រមាទឹកអាល់កុលជែល សម្លាប់មេរោគ(Hand Sanitizer) អង្ករ មី ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជ ធានី ភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។ 

  សម្ដេចក៏បានបញ្ជាក់ថា សូម កុំចាំ ហៅ ពួក គាត់ឱ្យមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង។ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេល នេះ។ សម្ដេចក៏សូមអរគុណមន្រ្តីនៃរាជរដ្ឋាភិបាល សមាជិកសភា និងសមាជិកព្រឹទ្ធ សភាដែលបានលះបង់ប្រាក់បៀវត្សរ៍ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។សម្ដេចក៏បានថ្លែងបញ្ជាក់ថា ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់ គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការ សង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ១១៥ ជាបន្ទាន់៕0140F940-0F40-4287-87B5-2193C22EB63E