Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅកម្ពុជាគឺមានតែ ០.១% ប៉ុណ្ណោះ

Sang Kim | Apr 07, 2020
សម្តេចតេជោបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅកម្ពុជាគឺមានតែ ០.១% ប៉ុណ្ណោះ
Clinic narith

សម្តេចតេជោបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ថា បើយោងលើស្ថានភាពកូវីដ ១៩ ដូចសព្វថ្ងៃនេះ គឺកម្ពុជាមិនដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ។ 

សម្តេចតេជោបញ្ជាក់ថាការធ្វើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននោះគឺគ្រាន់តែត្រៀមឧបករណ៍នៅក្នុងដៃតែប៉ុណ្ណោះ ។ ការដាក់ប្រទេសក្នុងភាពអាសន្នលុះត្រាណាតែសភាពការណ៍គ្រប់គ្រងលែងបានតែប៉ុណ្ណោះ បើដូចកម្ពុជាសព្វថ្ងៃនេះ គឺមិនអាចដាក់ប្រទេសក្នុងភាពអាសន្នទេ។

 ការដាក់ប្រទេសក្នុងភាពអាសន្ន គឺប៉ះពាល់ខ្លាំងណាស់ដល់សេដ្ឋកិច្ចជាតិ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋថែមទៀតផង ។ ក៏ប៉ុន្តែបើយោងលើស្ថានភាពជាក់ស្តែង គឺ កម្ពុជា ប្រហែលជាមិនទាន់ឈានទៅដល់ការដាក់ប្រទេសក្នុងភាពអាសន្ននៅឡើយទេ ។