Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កិច្ចប្រជុំការចរចាជុំទីពីរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន...

Sang Kim | Apr 10, 2020
កិច្ចប្រជុំការចរចាជុំទីពីរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន...
Clinic narith

កិច្ចប្រជុំការចរចាជុំទីពីរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

...

(រាជធានីភ្នំពេញ)៖ ទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតក្នុងកាលៈទេសៈ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ តែដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមភាគីចិន ដឹកនាំដោយ ឯកឧត្តម យ៉ាង ចឹងវ៉ី (Yang Zhengwei) អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន បានបើកការចរចាជុំទីពីរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ (Video Conference) ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពទូទៅនៃការចរចារបស់អនុក្រុមការងារនីមួយៗ និងពិនិត្យ និងផ្តល់គោលការណ៍សម្រាប់ដោះស្រាយបញ្ហាសំខាន់ៗ សំដៅបញ្ចប់ការចរចាក្នុងឆ្នាំ២០២០ ខាងមុខនេះ។

ភាគីទាំងពីរបានឯភាពថានឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់នឹងជំងឺឆ្លងកូវីដ១៩ ដែលកំពុងបណ្តាលឱ្យសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅនៃប្រជាជនយើង ហើយក៏មានការយល់ស្របគ្នាដែរថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជានឹងជួយល់ដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងតំបន់។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានដោយក្រុមការងារទាំង១០ ដែលទោះបីជាក្នុងរយៈពេលខ្លី និងក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងជួបប្រឈម តែនៅសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយបានឯកភាពគ្នានូវជំពូកសំខាន់ៗ ដូចជា ជំពូកកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ចំពោះស្តីពីវិធានប្រភពដើមទំនិញ នីតិវិធីគយ និងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ របាំងបច្ចេកទេសមិនមែនពន្ធ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ និងកំពុងបន្តពិភាក្សាលើចំណុចដែលខ្វែងគំនិតគ្នាបន្តិចបន្តួច តាមរយៈវីដេអូ និងអ៊ីម៉ែល ឱ្យបានយ៉ាងយូរបំផុតនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

 ចំពោះជំពូកសំខាន់ៗរួមមាន ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម និងផលប្រយោជន៍នៃប្រទេសនីមួយៗ ដោយឯកភាពថានឹងផ្តល់ភាពទន់ភ្លន់ឱ្យគ្នាទៅវិញទៅមក។ 

ប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានណែនាំឲ្យអនុក្រុមការងារពន្លឿនការពិភាក្សា និងដោះស្រាយបញ្ហាសំខាន់ៗសេសសល់ទាំងនេះ ទោះបីជាតាមប្រព័ន្ធអនឡាយក៏ដោយ សំដៅបញ្ចប់ជំពូកថ្មីៗបន្ថែមឲ្យបានមុនកិច្ចប្រជុំបន្ទាប់ ដែលគ្រោងធ្វើនៅខែមិថុនា ខាងមុខនេះ។

ភាគីទាំងពីរ បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរក្នុងការបំពេញតួនាទីយ៉ាងសកម្ម ទោះបីជាមានឧបសគ្គមិនអាចចូលរួមកិច្ចប្រជុំផ្ទាល់ ការជួបប្រជុំតាមប្រព័ន្ធអនឡាយនេះផ្តល់ឱកាសឲ្យក្រុមការងារទាំងសងខាងពន្លឿនការងាររបស់ខ្លួនបន្តទៀត សំដៅសម្រេចបាននូវអាណត្តិផ្តល់ឲ្យដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្រាប់ជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កិច្ចប្រជុំក្រុមការងារ លើកទី៣ គ្រោងនឹងប្រារព្ធធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

397FF550-0454-4803-951E-5C894C792C58
E90A7CCF-A19C-4B4E-92B5-1A4BEC1B5004
48B6B57A-8A80-4678-870C-04D2E1FD3E99