Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អង្គការសុខភាពពិភពលោកប្រាប់​​ពលរដ្ឋ​ខ្មែរឲ្យ​​ចៀសវាង​ការ​ជួបជុំ​​ពេល​ចូល​ឆ្នាំថ្មី

Sang Kim | Apr 10, 2020
អង្គការសុខភាពពិភពលោកប្រាប់​​ពលរដ្ឋ​ខ្មែរឲ្យ​​ចៀសវាង​ការ​ជួបជុំ​​ពេល​ចូល​ឆ្នាំថ្មី
Clinic narith

អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រី Margaret Harris បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ តាមសារអេឡិចត្រូនិក កាលពីថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដោយសារតែបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិជិតចូលមកដល់ទៅហើយ ។ លោកស្រីបានកត់សម្គាល់ពីកំណើននៃការឆ្លងវីរុសថ្មីនេះនៅកម្ពុជាផងដែរថាមានកម្រិតយឺត ប៉ុន្តែលោកស្រីមិនអាចទាញការសន្និដ្ឋាន១០០%ទៅលើកម្ពុជាបាននៅឡើយទេ ថាកម្ពុជាអាចគ្រប់គ្រងស្ថានភាពបាននោះ ។
photo_2020-04-11_13-43-58

លោកស្រី Margaret Harris បានសរសេរសារប្រាប់វិទ្យុបារាំង ដែលបកប្រែជាភាសាខ្មែរយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងករណី​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជានឹង​នៅ​តែ​បន្ត​កើន​ឡើង ហេតុដូច្នេះ​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​​ប្រុង​ប្រយ័ត្ន​ និង​គួរតែចៀសវាង​ជួប​ជុំ​គ្នា​ពេល​ចូល​ឆ្នាំ​ខ្មែរ​»​។ បើយោង​តាម​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោកដដែលនេះ លោកស្រីបានផ្ដល់យោបល់បន្ថែមថា ការ​ចៀសវាង​មិន​ជួប​ជុំ​គ្នា​នេះ​មាន​ភាព​ចាំ​បាច់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។
បើ​តាម​អ្នក​នាំពាក្យរូប​នេះ ករណី​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជាអាច នឹង​នៅ​តែ​បន្ត​កើន​ឡើង​ទៀត​នា​ពេល​អនាគត ហើយ​វា​ជា​រឿង​ចាំ​បាច់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​បន្ត​អនុវត្ត​គោលការណ៍​រក្សា​គម្លាត​ពី​គ្នា ​រក្សា​អនាម័យ​ផ្លូវ​ដង្ហើម តាម​ដាន​សុខភាព​ខ្លួន​ឯង ជាពិសេសគឺ ឧស្សាហ៍​លាង​ដៃ ហើយ​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ផ្នែកសុខភិបាល ប្រសិន​បើ​មាន​រោគ​សញ្ញា​សង្ស័យ​នៃ​ជំងឺ​កូវីដ​១៩​។
who-khmer-people
ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​ឯ​ណេះ​វិញ​។ ដើម្បី​ទប់​ស្កាត់​និង​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំនេះ និងហាម​មិន​ឲ្យ​មាន​ការ​​ជួប​ជុំ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ពិធី​សាសនា​នៅ​តាម​វត្ត​អារាម​។ វិធានការ​ផ្សេង​ទៀត​ដែល​បាន​ដាក់​ចេញ​កន្លង​មក​ដែរ រួម​មាន៖ បិទសាលារៀន សារមន្ទីរ ក្លិប​កម្សាន្ត បារ កាស៊ីណូ KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​។ រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​​​ផ្អាក​ផង​ដែរ ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​នានា​នៅ​តាម​ទី​សាធារណៈ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ស្ថានភាព​ជំងឺ​រាត​ត្បាត​កូវីដ​១៩​មាន​សភាព​ធូរ​ស្រាល​ឡើង​វិញ ​។សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​ទី​១៣​មេសា លោក​ស្រី Margaret Harris បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ជា​ពិសេស​ត្រូវ​​ចៀស​វាង​ការ​ជួបជុំ​​នានា​​ជា​សាធារណៈ​។ បើ​តាម​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក ការ​ចៀសវាង​មិន​ជួប​ជុំ​គ្នា​នេះ​មាន​ភាព​ចាំ​បាច់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​ ។

បើទោះជាមានការហាមឃាត់ ចេញសារាចរណ៍ណែនាំយ៉ាងណាក្ដី ប្រជាពលរដ្ឋជាច្រើនបានធ្វើការតវ៉ាមិនពេញចិត្តនឹងការបិទបុណ្យចូលឆ្នាំខ្មែរនេះឡើយ និងបន្ដឲ្យមានការធ្វើការងារធម្មតាដដែល ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនធ្វើការសម្រុកចេញពីក្រុងដើម្បីទៅផ្ទះពួកគេរៀងៗខ្លួន មុនថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២យប់ កាលពីពីរថ្ងៃមុននេះ យ៉ាងច្រើន ហើយនៅតែបន្ដធ្វើដំណើរទៅផ្ទះវិញជាច្រើនបន្ថែមទៀតនៅថ្ងៃបន្ទាប់ ដែលរដ្ឋាភិបាលបានដាក់ចំណុចហាមឃាត់ និងបិទច្រកជាច្រើនផងដែរ ៕

 

ប្រភព ៖ វិទ្យុបារាំង RFI