Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ក្រសួងសុខាភិបាលក្រើនរម្លឹកប្រជាពលរដ្ឋប្រុងប្រយ័ត្ន​កំឡុងអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ

ក្រសួងសុខាភិបាលក្រើនរម្លឹកប្រជាពលរដ្ឋប្រុងប្រយ័ត្ន​កំឡុងអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ

ក្រសួងសុខាភិបាលក្រើនរម្លឹកប្រជាពលរដ្ឋប្រុងប្រយ័ត្ន​កំឡុងអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ
224   13-04-2020   5 months ago

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ថែទាំសុខភាពពាក់ព័ន្ធអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ វាអាចមានឥទ្ធិពលមិនល្អចំពោះសុខភាពព្រោះប្រឈមនឹងធ្លាក់ខ្លួនផ្ដាសាយនឹងហានិភ័យពាក់ព័ន្ធនឹងកូវីដ១៩ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ ទី១៣ ខែមេសានេះ។
លោករដ្ឋមន្ត្រីបានបញ្ជាកនៅក្នុងសន្និសីទសារព័ត៌មានថា៖
pp-3

អាកាសធាតុអាប់អួរឬចុះត្រជាក់ពិតជាជះឥទ្ធិពលដល់សុខភាពប្រជាពលរដ្ឋយើងដូចជាលក្ខណៈមួយគឺការប្រែប្រួលអាកាសធាតុអាចបង្កហានិភ័យ​​​ជាជំងឺផ្តាសាយ​ជាទូទៅហើយសុំលើកជាសំណើរសំណូមពរប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នទាំងកូវីដ១៩បន្ថែមទៀត ។
ឯកឧត្តមបានបន្តបន្ថែមថាបងប្អូនមួយចំនួននៅពេលទទួលបានព័ត៌មានផ្សព្វផ្សាយរៀងរាល់ព្រឹកច្រើនមានការធ្វេសប្រហែសពេលលឺថាចំនួនឆ្លងតិចគាត់មិនសូវភ័យព្រួយបែរជាខ្វះការប្រុងប្រយ័​ត្ន ។
យ៉ាងណាមិញលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹកជាថ្មីថា​​ ដើម្បីសុភមង្គលក្នុងគ្រួសារទាំងជៀសផុតកូវីដ១៩ និងជំ​ងឺផ្តាសាយក្តីសូមបងប្អូនគោរពបទបញ្ជារបស់ក្រសួងសុខាភិបាលដើម្បីបញ្ជៀសនូវការឆ្លងដែលនាំឲ្យឈានដល់ការឆ្លងក្នុងសហគមន៍និងឈានដល់ការស្លាប់បើសិនឆ្ល​ងច្រើននោះការគ្រប់គ្រងផ្នែកវេសាស្ត្រនឹងមិនមានលទ្ធភាពនោះទេ ។ 

ពេលចូលឆ្នាំថ្មីមិនគួរនិយាយពីសេចក្តីស្លា​ប់ទេប៉ុន្តែយើងខ្ញុំមានការព្រួយបារម្ភ​​​រឿងដែលអាចឆ្លងក្នុងសហគមន៍និងឈានដល់ការបាត់បង់ជី​វិតនិងសូមឲ្យបងប្អូនប្រុងប្រយ័​ត្ន ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា: អំឡុងពេលចូលឆ្នាំខ្មែរដែលនឹងចាប់ផ្តើមនៅយប់នេះម៉ោង៨ជាងសូមពលរដ្ឋខ្មែរ នៅផ្ទះកុំធ្វើដំណើរចល័តជាបណ្តោះអាស​ន្នដើម្បីទប់ស្កាត់ការឆ្លងវីរុ​សមួយនេះ ៕
pp-4