Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេច តេជោ ហ៊ុន សែន ​នឹង​ថ្លែង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។

Sang Kim | Apr 13, 2020
សម្តេច តេជោ ហ៊ុន សែន ​នឹង​ថ្លែង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។
Clinic narith

នៅព្រឹកថ្ងៃអង្គារ៧រាច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នឹងបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
photo_2020-04-14_09-57-59

ភ្នំពេញៈ
 នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ១៩ ​ទៅ​លើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី​ ១២ ខែមេសា​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ ៣ ​ពិសេស​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ​គឺមាន​ការចូលរួម​ពី​មេដឹកនាំ​របស់​អាស៊ាន និង​អាស៊ាន​បូក​៣ រួមមាន​ចិន ជប៉ុននិង​កូរ៉េ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ខណៈ​ដែល​ជំងឺ​នេះ​កំពុង​រីករាលដាល​នៅ​ជុំវិញ​ពិភពលោក​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូវីដ​១៩ កាលពី​ថ្ងៃ​ចន្ទ​ថា ការប្រជុំ​អាស៊ាន​នេះ​គឺជា​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញទៅមកចំពោះ​ការសម្រេច​ខាង​នយោបាយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គឺ​កម្រិត​ប្រមុខ​រដ្ឋាភិបាល​។ នេះ​គឺជា​ការផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក សម្រាប់​ការផ្លាស់ប្តូរ​បទពិសោធ​ខាង​ការសម្រេច​នៃ​នយោបាយ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ក្នុង​តំបន់​ក៏ដូចជា​ដៃគូ​ ៣ ​ទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នៅក្នុង​តំបន់​របស់​យើង​នឹង​ផ្លាស់ប្តូរ​បទពិសោធ​អំពី​បញ្ហា​នេះ​អំពី​ការទប់ស្កាត់​នូវ​ជំងឺឆ្លង​កូវីដ​ ១៩ ក៏ដូចជា​ប្រមុខ​នៃ​រដ្ឋាភិបាល​អាស៊ាន និង​អាស៊ាន​បូក​ ៣ កូរ៉េ ជប៉ុន ចិន ទៀត​»​។
photo_2020-04-14_09-47-19

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ទាមទារ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជា​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគំរាមកំហែង​នៃ​ជំងឺ​កូវីដ​​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​កំពូល​ពិសេស​ទាំង​ ២ ​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​បន្ថែមទៀត​ដែល​ឆ្លុះបញ្ចាំង​អំពី​ការរួបរួម​របស់​អាស៊ាន តាមរយៈ​សកម្មភាព​រួម​នៃ​ការជួយ​គ្នា​ទៅវិញ​ទៅមក​ការលើកកម្ពស់​ការឆ្លើយតប​ដោយ​ធ្វើ​សកម្មភាព​យ៉ាងឆាប់រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​ការគ្រប់គ្រង​ជំងឺ និង​ពង្រឹង​ភាពរឹងមាំ​របស់​តំបន់​»​។

លោក​ ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម​ដែលជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំនេះ​នឹង​បើក​កិច្ចប្រជុំ​ទាំង​ ២ ​នេះ​ដោយ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference)៕
92830098_2918119141569897_9044846837818720256_o93280417_2918119218236556_6444078238388977664_o92547006_2918118984903246_1141303313128488960_o92963276_2918119108236567_4340687622297878528_o