
យោងតាមសេចក្តីរាយការណ៍ ពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា៖ សកម្មភាពដាំដុះបន្លែសុវត្ថិភាព និងការវេចខ្ចប់ របស់បណ្តុំបន្លែ នៃសហគមន៏ផ្គត់ផ្គង់កសិផលស្វាយរៀង( SAC ) នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានសមត្ថភាពផ្គត់ផ្គង់ទៅទីផ្សារទំនើបចំនួន ៦ កន្លែងនៅ ភ្នំពេញ ហើយមានកំណើនទ្វេរដង ពី៤៥០ ទៅ៩០០ គីឡូក្រាមក្នុងរយៈពេលពីថ្ងៃម្តង។ ដោយឡែក បរិមាណបន្លែ សុវត្ថិភាពលក់ ផ្គត់ផ្គង់ក្នុងខេត្ត និងនៅតំបន់សេដ្ឋកិច្ចពិសេស ក៏មានការកើនឡើងគួរអោយកត់សំគាល់ផងដែរ ។