Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថ្ងៃទី១៦​ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី

Sang Kim | Apr 15, 2020
ថ្ងៃទី១៦​ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី
Clinic narith

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដែលនឹងប្រព្រឹត្តទៅនៃថ្ងៃព្រហស្បតិ៍​ ៩រោច ខែចេត្ត ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦​ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅជាន់ផ្ទាល់ដី​ សាលប្រជុំB នៃទីស្តីការគណៈរដ្ឋមន្ត្រី។

 

នេះបើយោងតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លេខ ១៥៥/០២០ អអរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

 

សន្និសីទនេះមានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារ របស់រដ្ឋលេខាធិការ ដ្ឋាន ក្នុងទិសដៅស្នូល ជុំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕

សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងដូចខាងក្រោម៖

 

1083E537-CB72-42E0-96A2-385D36960D11