Alynana Media Cambodia
Icon Collap
clinic narit

មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យតាមដានសកម្មភាព ផលិតកម្មដំណាំបន្លែ

Sang Kim | Apr 22, 2020
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យតាមដានសកម្មភាព ផលិតកម្មដំណាំបន្លែ
Clinic narith

នៅថ្ងៃពុធ១កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ ២០២០ លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិសាត់ រួមដំណើរជាមួយមន្រ្តីបច្ចេកទេសបន្លែសុវត្ថិភាព បានចុះពិនិត្យតាមដានសកម្មភាពផលិតកម្មដំណាំបន្លែ និងជម្រុញការងារដាំដុះដំណាំបន្លែ ព្រមទាំងផ្សព្វផ្សាយពីទីផ្សារបន្លែ ការប្រមូលផល របស់លោកស្រី ឯក ចន្ថា អាយុ ៤៧ឆ្នាំ នៅភូមិដប់បាតសង្កាត់ លលកស ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់។

BE075B6B-1596-4866-8E29-D72BB84BFBFD

តាមការចុះពិនិត្យ និងសាកសួរពីក្រុមការងារជាមួយលោកស្រី ឯក ចន្ថា ជាកសិករដាំបន្លែបានបញ្ជាក់ឲ្យដឹងថា៖ គាត់បានដាំដុះផ្ទៃដីដាំដុះត្រសក់សរុប២៥អា ដោយក្នុង០១ថ្ងៃប្រមូលត្រសក់ជាមធ្យម១៥០គ.ក្រ-២០០គ.ក្រ ហើយបានទៅឱ្យអតិថិជនភ្នំពេញទទួលបានតំលៃ២០០០ រៀល/គ.ក្រ និង លក់នៅពោធិ៍សាត់តំលៃ ១៥០០រៀល ទៅ ១៨០០រៀល/គ.ក្រ។

ចំពោះការលក់បន្លែ គាត់បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនមាសបៃតង ដោយត្រូវផ្គត់ផ្គង់ជារៀងរាល់ព្រឹក  ក្រៅពីនេះមានក្រុមហ៊ុន ចំនួន០៤បន្ថែមទៀត (សហគមន៍ខ្មែរ,ផ្សារភូមិធម្មជាតិ,ផ្សារបៃតងស្រស់ និង ក្រុមហ៊ុន ឌី អិម អិម វី) បានប្រមូលទិញ១ថ្ងៃ ខាន០១ថ្ងៃ ឬក៍២-៣ ថ្ងៃប្រមូលទិញម្តង។ ទោះបីជាយ៉ាងនេះក្តី ក៍ផលិតផលបន្លែទាំងនេះត្រូវបានកសិករលក់អស់ជារៀងរាល់ថ្ងៃ។

26CF9921-048F-4EAF-93DA-AF70A67EA831

359B8F2D-DAB1-4241-BF19-194AE14A08F9
0FC79D62-9C77-4AFB-9B99-FEE1173E47D4
F57B33D1-4DC6-4D2D-8EF4-EFF92452C38A