Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទសចិនប្រកាសផ្តល់​ជំនួយ ៣០លានដុល្លារបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក

Sang Kim | Apr 24, 2020
ប្រទសចិនប្រកាសផ្តល់​ជំនួយ ៣០លានដុល្លារបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក
Clinic narith

ប្រទសចិនប្រកាសផ្តល់​ជំនួយ ៣០លានដុល្លារបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក ​។ នេះបើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ដែល​ប្រាប់​អ្នក​កាសែត​ កាលពីថ្ងៃព្រហស្បត្តិ៍​ ទី​២៣មេសា​។ សេចក្តីសម្រេចផ្តល់​ជំនួយ​របស់​ចិន​យ៉ាង​​ដូច្នេះ គឺក្រោយ សហរដ្ឋអាមេរិក របស់​លោក ដូណាល់​ ត្រាំ ​ប្រកាសបង្កក​ជំនួយថវិកា​ចំពោះ​អង្គការអន្តរជាតិមួយ​នេះ​។ 

អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ជំនួយ​បន្ថែម​របស់​ចិន ដល់អង្គការសុខភាពពិភពលោក គឺ​ដើម្បី​ជួយប្រយុទ្ធ​​​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ហើយនិង​ជួយគាំទ្រ​ដល់​ប្រព័ន្ធ​សុខាភិបាល​នៃបណ្តា​​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​។​

59E8BE36-8DBE-42FF-A81D-974A1C894D94អ្នកនាំពាក្យនិងជាអនុប្រធានការិយាល័យ​ព័ត៌មាន នៃ​ក្រសួងការបរទេសចិន លោក Geng Shuang ​សង្កត់​ធ្ងន់ទៀត​ថា ការ​ជួយ​គាំទ្រ​ដល់​អង្គការសុខភាពពិភពលោក នៅក្នុង​ស្ថានភាពលំបាក នៃ​​កាលៈទេសៈ​​រីករាត​ត្បាត​មេរោគសកល​​បែបនេះ គឺ​ជា​បង្ហាញពី​ការគាំទ្រ​ទស្សនៈ​និង​គោលការណ៍​ពហុនិយម ព្រមទាំង​ជួយ​​ការពារ​លក្ខន្តិកៈ​របស់​អង្គការ​សហប្រជាជាតិ។ តាម​អ្នក​នាំពាក្យ​ដដែល ប្រទេស​ចិន​បាន​ផ្ទេរ​ទឹកប្រាក់​ ២០លាន​ដុល្លារ​ រួច​ស្រេច​ទៅហើយ ទៅឱ្យ​អង្គការសុខភាពពិភពលោក ដែល​ជាលុយ​ជំនួយ​អំណោយ​ ក្នុង​ខែ​មីនា។

ជំនួយ​បន្តបន្ទាប់របស់​ចិនតែម្នាក់​ឯង​នៅ​​នេះ ​ទំនង​ជានៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ ខណៈ​ពេល​ដែល​ សហរដ្ឋ​អាមេរិក ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​បំផុតសម្រាប់អង្គការសុខភាពពិភពលោក ​ បាន​ប្រកាស​បង្កក​ជំនួយ​ដល់​អង្គការ​នេះ កាលពី​ដើម​សប្តាហ៍​កន្លងទៅ​។ ​ប្រធានាធិបតីអាមេរិក ធ្លាប់​លើកឡើង​ថា «ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិក​ បាន​ផ្តល់​វិភាគ​ទាន​ ចន្លោះ​ពី​៤០០ ទៅ​៥០០ លានដុល្លារ​ ទៅ​ឱ្យអង្គការសុខភាពពិភពលោក។ ​ខុសពី​ចិន ដែល​ផ្តល់​តែ​៤០លាន​ ឬ​តិច​ជាង​នេះ​ផង​។ » នេះ​តាម​ការ​អះអាង​​​របស់​ លោក ដូណាល់ ត្រាំ។

ជំនួយ​បន្ថែម​របស់​ចិន នៅពេល​នេះ គឺធ្លាក់​មក ក្រោយ​ពី​មាន​ការ​ផ្លោង​ពាក្យ​សម្តី​គ្នា​ទៅវិញ​ទៅមក ​ រវាង​ប្រធានាធិបតី​អាមេរិក និង​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក។  ប្រធានាធិបតី​អាមេរិក​ បានរិះគន់​ថា​អង្គការសុខភាពពិភពលោក «គ្មាន​សមត្ថភាព, ចាត់ចែង​ការងារ​មិន​បាន​ត្រឹមត្រូវ​» ហើយ​លោក ដូណាល់ ត្រាំ បានថែម​ទាំង​ចោទប្រកាន់​ស្ថាប័ននេះទៀត​ ថា«លម្អៀង ​កាន់​ជើង​​ចិន»​។

ពីរបីថ្ងៃ​បន្ទាប់មក នៅថ្ងៃព្រហស្បតិ៍​ទី ៩​មេសា ក្នុង​សន្និសីទ​កាសែត​ ពី​ក្រុង​ហ្សឺណែវ អគ្គ​នាយក​អង្គការ​សុខភាព​ពិភពលោក លោក តេដ្រូស (Tedros Adhanom Ghebreyesus)បានវាយ​បក មិន​ចំឈ្មោះ ដោយ​បាន​រិះគន់​បរិហារ​ទង្វើ​កេង​ចំណេញ​នយោបាយ​ពី​ចំណាត់​ការ​ដោះស្រាយ​វិបត្តិ។ ​លោក​ តេដ្រូស ថា ​ពេល​នេះជា​វេលា​ដែល​ចិន​និ​ងអាមេរិក ​គួរ​តែ​រួម​ដៃ​គ្នា​កម្ចាត់​មេរោគ៕

ប្រភព: RFI