Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសថា​ប្រទេសរបស់លោកកំពុងឃ្លាំមើលនូវសកម្មភាព​សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា

Sang Kim | Apr 26, 2020
ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសថា​ប្រទេសរបស់លោកកំពុងឃ្លាំមើលនូវសកម្មភាព​សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា
Clinic narith

ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ការអភិវឌ្ឍបានកើតឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់យល់ថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហាលំដាប់ជួរមុខចំនួន២ គឺទីមួយប្រឆាំងនឹងវិបត្តិជំងឺឆ្លងមេរោគកូរ៉ូណាវីរុស ដែលបានឆ្លងដល់ប្រជាជនអ៊ីរ៉ង់ជាង ៨៨.០០០នាក់ នឹងបានសម្លាប់មនុស្សចំនួន .៥៧៤នាក់ និងទី  គឺប្រឆាំងនឹងវត្តមានរបស់សកម្មភាពសហរដ្ឋអាមេរិកដែលមានកាន់តែខ្លាំងឡើងៗនៅក្នុងឈូងសមុទ្រពែរ្ស។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានប្រកាសថា​ ប្រទេសរបស់លោកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវសកម្មភាពរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ប៉ុន្តែនឹងមិនចាប់ផ្តើមជម្លោះនៅក្នុងតំបន់នេះឡើយ។

23D28460-BF8C-48A0-91A6-D4AF633C130Aលោកប្រធានាធិបតី រូហានី បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយជាមួយមេដឹកនាំប្រទេសកាតា គឺលោក Sheikh Tamim Bin Hamad al-Thani ថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កំពុងតាមដានសកម្មភាព និងចលនារបស់សហរដ្ឋអាមេរិកយ៉ាងដិតដល់ ប៉ុន្តែយើងនឹងមិនក្លាយជាប្រទេសដែលចាប់ផ្តើមជម្លោះ និងភាពតានតឹងនៅក្នុងតំបន់នោះទេ»

ការអត្ថាធិប្បាយរបស់លោក រូហានី កើតឡើងចំពេលដែលមានការទាស់ទែងគ្នាកាន់តែខ្លាំងឡើងរវាងទីក្រុងតេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ កាលពីថ្ងៃពុធទី ២២ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅឈូងសមុទ្រពែរ្ស ឱ្យបាញ់ទៅលើនាវាអ៊ីរ៉ង់ណាមួយដែលតម្រង់គោលដៅទៅលើនាវារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ។ កាលពីដើមខែមេសា យោធាសហរដ្ឋអាមេរិកបានអះអាងថា នាវាល្បាតអ៊ីរ៉ង់ចំនួន១១គ្រឿងបានរំខានដល់នាវាមួយចំនួនរបស់ខ្លួននៅក្នុងឈូងសមុទ្រពែរ្សដោយជិះទៅជិតពេក។

កាលពីសប្តាហ៍មុន មន្ទីរប៉ង់តាហ្គោនហាក់ដូចជាព្យាយាម នឹងធ្វើឱ្យមានភាពតានតឹងបន្តិច ដោយការណែនាំរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដោយថា មិនបានផ្លាស់ប្តូរច្បាប់នៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រពែរ្សនោះទេ ដោយផ្អែកទៅលើការការពារខ្លួនយ៉ាងតឹងរឹង។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក​ លោក David Norquist បានប្រាប់អ្នកសារព័ត៌មានថា «ប្រធានាធិបតីបានចេញការព្រមានដ៏សំខាន់ដល់ប្រជាជនអ៊ីរ៉ង់។ អ្វីដែលលោកកំពុងសង្កត់ធ្ងន់នោះ គឺនាវារបស់យើងទាំងអស់រក្សាសិទ្ធិការពារខ្លួន ហើយប្រជាជនចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងអន្តរកម្មរបស់ពួកគេដើម្បីយល់ពីសិទ្ធិការពារខ្លួន»