Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រយៈពេល៤ខែ ដើមឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក បានចំនួន ២,០០៧,០១២តោន ក្នុងនោះមានជាង១០មុខ

Sang Kim | Apr 30, 2020
រយៈពេល៤ខែ ដើមឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក បានចំនួន ២,០០៧,០១២តោន ក្នុងនោះមានជាង១០មុខ
Clinic narith

ភ្នំពេញ  របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្ម (ផ្លូវការទៅកាន់ទីផ្សារពិភពលោក បានចំនួន ,០០៧,០១២តោន។

របាយការណ៍បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា មានកំណើនគួរឲ្យគត់សម្គាល់ ពោលនៅ៤ខែឆ្នាំនេះ មានចំនួន៣០ម៉ឺនតោនកើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ការនាំចេញដំឡូងមីក្រៀម និងស្រស់មានបរិមាណជាង១២ម៉ឺនតោនការនាំចេញគ្រាប់ស្វាយចន្ទី មានបរិមាណជាង១៨ម៉ឺនតោនការនាំចេញគ្រាប់ពោតមានបរិមាណជាង៣ម៉ឺនតោនការនាំចេញចេក មានបរិមាណជិត១០ម៉ឺនតោនការនាំចេញផ្លែស្វាយ មានបរិមាណជាង៤ម៉ឺនតោន និងការនាំចេញកសិផលផ្សេងៗទៀត។

ទីផ្សារសម្រាប់កសិផលកម្ពុជា រួមមានទីផ្សារចិន អឺរ៉ុប អាស៊ាន ជប៉ុន រុស្ស៊ី កូរ៉េ ឥណ្ឌា និងប្រទេសមួយចំនួនទៀត៕

4C2A89F8-7EE0-4F0D-B689-76E5CA2E6417