Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ប៉ូលិសសូមទោស រឿងចាប់វ៉ៃខ្នោះម្ចាស់រ៉ឺម៉កព្រោះផាកពិន័យប្រាក់១៨ម៉ឺនរៀល

ប៉ូលិសសូមទោស រឿងចាប់វ៉ៃខ្នោះម្ចាស់រ៉ឺម៉កព្រោះផាកពិន័យប្រាក់១៨ម៉ឺនរៀល

ប៉ូលិសសូមទោស រឿងចាប់វ៉ៃខ្នោះម្ចាស់រ៉ឺម៉កព្រោះផាកពិន័យប្រាក់១៨ម៉ឺនរៀល
647   02-05-2020   4 months ago

(ស្វាយរៀង) ពិតជាមិនធម្មតាមែនលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាអោយកូនចៅ២នាក់ ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ឺម៉ក 

ព្រោះតែបន្តដំណើរទៅមុខគ្មានលុយបង់ផាកពិន័យ ជាហេតុនាំអោយពលរដ្ឋជាច្រើននាក់ ផ្ទុះការតវ៉ាបិទផ្លូវសាធារណៈក្រោយមក លោក សួគ៌ ធី ចេញមុខសុំទោសជាសាធារណៈ ដើម្បីបញ្ចប់រឿង។

ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រហូតដល់ម៉ោង៣និ៖៣០នាទីរសៀល ទើបដោះស្រាយរវាងប៉ូលិសនឹងអ្នកបើករ៉ឺម៉ក ដើម្បីបញ្ចប់រឿង 

ករណីនេះអាចបញ្ចប់ទៅបានដោយសារសមត្ថកិច្ចដែលវ៉ៃខ្នោះអ្នកបើកបររ៉ឺម៉កមកសុំទោសជាសាធារណៈ នៅចំពោះមុខមហាជនជុំវិញរឿងនេះម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ក្នុងចំណោមរ៉ឺម៉ក៣នាក់ បានលើកឡើងថា៖ ពួកគាត់ទាំង៣រ៉ឺម៉ក រស់នៅខេត្តតាកែវ 

បាននាំគ្នាមករកស៊ីដឹកពូកលក់តាមមូលដ្ឋាននៅខេត្តស្វាយរៀង ជាច្រើនខែមកហើយ ស្រាប់តែនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក៏មានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក 

ត្រូវអោយអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក មានប័ណ្ណបើកបរ គាត់ក៏ទៅធ្វើប័ណ្ណបើកបរមិនទាន់ក៏សម្រេចសុំលក់ពូកអស់សិនចាំត្រឡប់ទៅផ្ទះវិញទើបធ្វើប័ណ្ណបើកបរតាមក្រោយ។

លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងលើ សមត្ថកិច្ចបានចាប់ផាកពិន័យចំនួន១៨ម៉ឺនរៀល ដោយគាត់គ្មានប្រាក់បង់ សមត្ថកិច្ចឈរជើងនៅគោលដៅនោះ នាំគ្នាចេញទៅហូបបាយអស់ ទើបពួកគាត់បានបើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាមនិងចាប់វៃរួចដាក់ខ្នោះចាប់បញ្ជូនទៅអធិការដ្ឋានស្រុកចន្រ្ទា។

ពេលនោះមហាជន ក្នុងភូមិឃើញក៏នាំគ្នាមកបិទផ្លូវតវ៉ាមិនអោយសមត្ថកិច្ចចាប់ពួកគាត់យកទៅទេ ដោយឡែក លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ថ្លែងថាមូលហេតុ គឺដោយសារអ្នកបើកបរម៉ូតូរ៉ឺម៉ក គ្មានប័ណ្ណបើកបរ និង ដឹកសំពីងសំពោងខុសបច្ចេកទេស 

សមត្ថកិច្ចបានឃាត់រ៉ឺម៉កមកសាកសួរនិងធ្វើការផាកពិន័យតាមច្បាប់ ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉កមិនព្រមបង់ប្រាក់ផាកពិន័យ ដោយបានបើកម៉ូតូរ៉ឺម៉កចេញ សមត្ថកិច្ចបានហៅឲ្យឈប់ ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉កមិនព្រមឈប់។ទើបសមត្ថកិច្ចបើករថយន្តដេញតាមទាន់នៅកន្លែងកើតហេតុខាងលើ រួចឲ្យយកម៉ូតូរ៉ឺម៉កត្រឡប់មកកន្លែងសមត្ថកិច្ចឈជើងវិញ 

លោក បន្តថា តែអ្នកបើករ៉ឺម៉កមិនព្រមទើបមានការចាប់វាយខ្នោះនិងមានការប្រតាយប្រតប់គ្នាកើតជារឿងរហូតមានប្រជាពលរដ្ឋនាំគ្នាមកតវាបិទផ្លូវតែម្តង។ទោះជាយ៉ាងណាក្ដី នៅរសៀលថ្ងៃដដែលស្នងការខេត្តស្វាយរៀង បានចេញសេចក្ដីប្រកាសព័ត៌មានថា៖រឿងនេះត្រូវបានដោះស្រាយបញ្ចប់ហើយ 

ដោយលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ធ្វើការសូមទោសជាសាធារណៈ៕

EF368F15-B6E6-4C33-BCC5-454E7DE5ABC2
0BB2B399-0BDB-41B5-BB90-33EBD7BB6210
B5DCBF5C-B857-4F67-9C9A-BF7B50B2465B
BEFC9989-B551-404D-9F18-FCEA27F7D9D6