Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុត្រច្បងសម្តេចតេជោឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើងតំណាងឲ្យក្រុមគ្រួសារ

Sang Kim | May 05, 2020
បុត្រច្បងសម្តេចតេជោឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើងតំណាងឲ្យក្រុមគ្រួសារ
Clinic narith

បុត្រច្បងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ហ៊ុន ម៉ាណែត  ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួសារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាB5FF3F76-F1FB-48D3-993B-C1402D76023A

នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ចាការកងទ័ពជើងគោក ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។ 

2D5FABE3-6673-46EF-B6DC-ADE573E0FA92ពិធីសាសនាកោរសក់បួសមុខភ្លើង ដែលប្រារព្វធ្វើឡើងនៅមុខ ព្រះវិហាវត្តបុទុមវតីរាជធានីភ្នំពេញ ការបំបួសមុខភ្លើងជូនភិក្ខុ ហ៊ុនម៉ាណែត ត្រូវបានធ្វើឡើងក្រោមវត្តមានសម្តេចព្រះពុទ្ធជ័យ មុនី  ឃឹម សន មេគុណរាជធានីភ្នំពេញ ព្រមទាំងវត្តមានឯកឧត្តម ពេជសោភណ្ឌ និងលោកជំទាវ ជាមាតាបិតាក្មេក និងលោកជំទាវ ពេជ ចន្ទមុន្នី ជាភរិយារបស់ឯកឧត្តម ហ៊ុន ម៉ាណែត។ 

19833A0A-5AFC-405C-9AE3-3E0EB6D863F0សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ជាគ្រូឧបធ្យា បានប្រោសព្រំ ពុទ្ទិពរជ័យបវរមហាប្រសើរ ជូនភិក្ខុ ហ៊ុន ម៉ាណែត ក្នុងពិធីបួសមុខភ្លើងនេះ សូមបាន ជួបតែសុខសុភមង្គលសិរីវិបុលវឌ្ឍនា ចូលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសឧទ្ទទិស ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិ សន្ធិនៅឋានបរមសុខកុំបីឃ្លាងឃ្លាតដោយប្រការណាមួយ ចាប់តាំងពីថ្ងៃនេះជាដរាបតរៀងទៅ។56C1A755-6495-4C36-960E-FB4E40CF051F