Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គួរឲ្យភ្ញាក់ផ្អើល! សហព័ន្ធប្រកាសព្យួរឈ្មោះមន្ត្រីសហព័ន្ធ ៤រូបពីបាល់ទាត់អស់មួយជីវិត

Sang Kim | May 05, 2020
គួរឲ្យភ្ញាក់ផ្អើល! សហព័ន្ធប្រកាសព្យួរឈ្មោះមន្ត្រីសហព័ន្ធ ៤រូបពីបាល់ទាត់អស់មួយជីវិត
Clinic narith

 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានធ្វើការប្រកាស ពីការព្យួរសកម្មភាពអតីត និងមន្ត្រីសហព័ន្ធ ៤រូបពីបាល់ទាត់អស់មួយជីវិត គួរឲ្យភ្ញាក់ផ្អើល។

មន្ត្រីទាំង ៤រូបនោះរួមមាន លោក ម៉ៃ តុលា ដែលជាអតីត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្ដាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក ឆាំង ពិសិដ្ឋ ដែលធ្លាប់ជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា និងលោក គល់ សុភារម្យ ជាប្រធានផ្នែករដ្ឋបាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

គេមិនអាចដឹងថាការបញ្ឈប់នេះ ក្នុងកំហុសបែបណាពិតប្រាកដ ប៉ុន្តែសេចក្ដីប្រកាសបានត្រឹមតែបញ្ជាក់ថា លោកទាំង ៤បានប្រព្រឹត្តិកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយរឹតតែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ លោក ម៉ៃ តុលា ដែលជាអតីត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺត្រូវបានបញ្ជាក់ថាពាក់ព័ន្ធទៅនឹងអំពើពុករលួយ៕

CF874886-D02A-4DFD-948C-365C3FC85D98