Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អគ្គិភ័យ​បាន​បាន​ឆាបឆេះ​ផ្ទះ​លក់ទំនិញ​មួយ​ខ្នង ខូចខាត​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៥​ម៉ឺន​ដុល្លារ​

Sang Kim | May 12, 2020
អគ្គិភ័យ​បាន​បាន​ឆាបឆេះ​ផ្ទះ​លក់ទំនិញ​មួយ​ខ្នង ខូចខាត​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៥​ម៉ឺន​ដុល្លារ​
Clinic narith

(​សៀមរាប​)៖​អគ្គិភ័យ​បាន​បាន​ឆាបឆេះ​ផ្ទះ​លក់ទំនិញ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​អស់ទាំង​ស្រុង​ដែល​ខូចខាត​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៥​ម៉ឺន​ដុល្លារ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ ២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​សូ​សារិន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​និង​មាន​ប្រពន្ធ​ឈ្មោះ​ភឿន​សុភា​ន់​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​បន្តថា​មូលហេតុ​ដែល​ឆេះ​តាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​មកពី​ទុស្សេ​ខ្សែភ្លើង​។​ក្នុងនោះ​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន​គ្រឿងសំណង់​ដែល​ដាក់លក់​សរុប​ទឹកប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ​ឆេះ​អស់​និង​ប្រាក់​ដែល​ទុក​ចាយវាយ​ផ្សេងៗ​ដែល​មិនដឹង​ចំនួន​និង​ឯកសារ​ពាក់​ព​ន្ធ័​ផ្សេងៗ​ទៀត​។​

​ប្រភព​ដដែល​បាន​បន្តថា​ប្រតិបត្តិ​ការជួយ​ពន្លត់​នេះដែរ​មាន​កម្លាំង​ប្រជា​ការពារ​ភូមិ​,​នគរបាល​ប៉ុស្តិ៍​ស្រែ​ណូយ​កម្លាំង​នគរបាល​ស្រុក​វ៉ារិន​និង​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​៦៧២​បាន​សហការគ្នា​ជួយ​ពន្លត់​។​ក្នុងការ​ពន្លត់​នេះ​ប្រើប្រាស់​ទឹក​សរុប​១២​ឡាន​ក្នុងនោះ​ឡានទឹក​នគរបាល​ចំនួន​២​ឡាន​និង​ឡាន​ដឹក​ទឹក​លក់​ចំនួន​១០​ឡាន​៕55014988-C89F-4DE9-816A-C62236DE0F34

D52D5C3F-1588-4F0E-86F9-E4F3E1206F78