Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទិន្នន័យសរុប និងស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅ ថ្ងៃទី​ ២៨​ ឧសភា​ ២០២០នេះ

Sang Kim | May 27, 2020
ទិន្នន័យសរុប និងស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅ ថ្ងៃទី​ ២៨​ ឧសភា​ ២០២០នេះ
Clinic narith

យោងតាមលទ្ធផលនៃការតាមដានស្ថានភាពជំងឺកូវីដ១៩ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅមុននេះបន្ដិចបានអោយដឹងថា រហូតដល់ម៉ោង​ ៨:០០ព្រឹក​ ថ្ងៃទី​ ២៨​ ឧសភា​ ២០២០​ យើងពុំរកឃើញជំងឺកូវីដ-១៩​ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ចំនួនសំរាកព្យាបាលនៅមន្ទីរពេទ្យមាន ២នាក់​ ជាសះស្បើយហើយ​ចំនួន១២២​នាក់​ និងស្លាប់គ្មាន​ ។ 

ចំពោះអ្នកដែលបានព្យាបាលជាសះស្បើយនោះរួមមាន ជនជាតិចិន ០៣ នាក់ (ស្ដ្រី០២ នាក់ និងបុរស ០១ នាក់) ជនជាតិអង់គ្លេស ០៥ (ស្ដី្រ០៣នាក់ និងបុរស០២ នាក់) ជនជាតិអាមេរិកចំនួន ២ នាក់ (ស្រ្ដី១នាក់ និងបុរស១នាក់) បុរសជនជាតិប៊ែលហ្សិក ១ នាក់ជនជាតិបារាំងចំនួន ៤០ នាក់ (ស្ដ្រី២១ នាក់ និងបុរស ១៩ នាក់ដែលមានទារកអាយុ០៤ ខែម្នាក់ផងដែរ) បុរសជនជាតិកាណាដា ០២ នាក់ បុរសជនជាតិម៉ាឡេស៊ី ១៣ នាក់ បុរសជនជាតិឥណ្ឌូនេស៊ី ០២ នាក់ ស្ដ្រីជនជាតិវៀតណាម ០៣ នាក់ និងជនជាតិខ្មែរមាន ៤៩ នាក់ (ស្ដ្រី០៧ នាក់ និងបុរស ៤២ នាក់) ដែលរាប់គិតចាប់ពីខែមករាមកដល់បច្ចុប្បន្ន។

នាយដ្ឋានបានបន្ដទៀតថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

ទោះជាយ៉ាងក៏ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា ក៏នៅតែអោយពលរដ្ឋគ្រប់រូបត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ដែលជាបុរសជនជាតិចិន ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា នឹងបានស្នាក់នៅក្នុងខេត្ដព្រះសីហនុ។ 

គិតមកដល់ពេលនេះកម្ពុជាយើងបានធ្វើតេស្តមនុស្សចំនួន​ ១៩,០០០ ស្មើនឹង​ ១,១៤៤ ក្នុងចំនួនមនុស្ស១លាននាក់។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥