Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការស្ថាបនាផ្លូវ ៣៤ខ្សែនឹងប្រែមុខមាត់ ក្រុងព្រះសីហនុនឹង ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មសែនស៊ីវិល័យ

Sang Kim | Jun 01, 2020
ការស្ថាបនាផ្លូវ ៣៤ខ្សែនឹងប្រែមុខមាត់ ក្រុងព្រះសីហនុនឹង ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មសែនស៊ីវិល័យ
Clinic narith

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេច ហុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

នៅក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា លទ្ធផលស្ថាបនាផ្លូវទាំងជាង៣០ខ្សែ សម្រចបានជាង ៩០ភាគរយហើយ គ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដែលចាប់ផ្តើមសាងសង់ ចាប់ពី​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​កន្លងមក។
​ ​
​​លោក​ ​គួច​ ​ចំរើន​ ​បាន​បញ្ជាក់​ថា​ ​“​ការសាងសង់​ផ្លូវ​នេះ​ជាទូទៅ​មាន​ល្បឿន​លឿន​​ព្រោះ​កន្លែង​ខ្លះ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​​និង​យឺត​នៅកន្លែង​ខ្លះ​ដោយសារ​ ​បច្ចេកទេស​ដាក់​លូ​​ប៉ុន្តែ​ត្រូវ​បាន​ដោះស្រាយ​ហើយ​។​ ​ផ្លូវ​អូរត្រេះ​​បាន​ចាប់ផ្តើម​ចាក់​បេតុង​ហើយ​​ចំណែក​ចំណោទ​ផ្លូវ​នៅ​ជិត​រង្វង់​មូល​ជំទាវ​ម៉ៅ​ ​កំពុង​ត្រូវ​បាន​បន្ទាប​​ដើម្បី​ងាយស្រួល​ធ្វើ​ចរាចរ​ឡើងចុះ​”​។​

 ​លោក​បន្ត​ទៀត​ថា​ ​“​រាល់ថ្ងៃ​នេះ​មិនមែន​មានតែ​ផ្លូវ​ក្នុង​ក្រុង​នោះ​ទេ​ដែល​សម្រុក​សាងសង់​​ផ្លូវ​ថ្មី​ដែល​សាងសង់​កាត់​ព្រៃ​ ​តាម​ឆ្នេរ​​ក៏​ត្រូវ​បាន​សម្រុក​សាងសង់​ដូចគ្នា​ដើម្បី​ឱ្យ​ស្រប់​ទៅ​នឹង​ផែនការ​ដែល​បាន​គ្រោងទុក​​និង​ទាន់ពេល​វេលា​ដែល​បាន​កំណត់​”​។​

ជាមួយគ្នានេះ ក្រសួងសាធារណការណ៍នៃកម្ពុជា បាន បញ្ជាក់ប្រភេទ ផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ មានដូចជា៖

១. មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។ 

២. វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។ 

៣. អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។

គួរជម្រាបផងដែរថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ឡើងវិញ លើផ្លូវ​សរុប ៣៤ ខ្សែ ប្រវែង​ជាង ៨៤​គីឡូម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ ចំណាយទឹកប្រាក់​សរុប​ជាង ២០០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។