Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រឹកនេះ​នឹងមាន​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​«វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តសៀមរាប»​

Sang Kim | Jun 01, 2020
ព្រឹកនេះ​នឹងមាន​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​«វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តសៀមរាប»​
Clinic narith

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តសៀមរាប» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

0EFEBDF9-A80C-4718-B6F2-0D976B909089


សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តសៀមរាប ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក លី សំរិទ្ធ អភិបាលរងខេត្ដសៀមរាប៕

 

8AABC6F4-6FE3-49AB-8A75-F6B76B81D7A4