Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រោយពីទាហាន​មួកខៀវកម្ពុជាម្នាក់បាន​ពលីជីវិតដោយសារឆ្លងវីរុសកូរ៉ូណា បានរកឃើញទាហានមួកខៀវកម្ពុជា ៤នាក់ថ្មីទៀតដែលបានឆ្លង

Sang Kim | Jun 02, 2020
ក្រោយពីទាហាន​មួកខៀវកម្ពុជាម្នាក់បាន​ពលីជីវិតដោយសារឆ្លងវីរុសកូរ៉ូណា បានរកឃើញទាហានមួកខៀវកម្ពុជា ៤នាក់ថ្មីទៀតដែលបានឆ្លង
Clinic narith

LNN:2020-06-03

រកឃើញទាហានមួកខៀវកម្ពុជា ៤នាក់ថ្មី បន្ថែមទៀតបានឆ្លងវីរុសកូរ៉ូណា ក្រោយពីទាហាន​មួកខៀវកម្ពុជាម្នាក់បាន​ពលីជីវិតដោយសារឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

យោងតាមវិទ្យុបារាំងអន្តរជាតិនាយប់ថ្ងៃទី២ ខែឧសភា អ្នកស្រី កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា ទាហានមួកខៀវកម្ពុជានៅប្រទេសម៉ាលីបានឆ្លងវីរុសកូរ៉ូណា សរុប១០នាក់ មាន២នាក់ព្យាបាលជាសះស្បើយ មានពលីជីវិតម្នាក់ និងផ្សេងពីនេះកំពុង​សំរាកព្យាបាលនៅទីក្រុងប្រទេសម៉ាលី។E6AC0D0F-863E-4A1D-9DB8-487C0653CBF1

មានទាហានមួកខៀវកម្ពុជាជាច្រើនបានកំពុងបំពេញបេសកកម្មនៅ​ក្រៅប្រទេសក្រោមឆ័ត្រ​​របស់អង្គការសហប្រជាតិ ជាពិសេស​តំបន់ងាយរងគ្រោះ និងប្រទេស​ក្រីក្រ ដែលមានហានិភ័យខ្ពស់ផងដែរ ក្នុងការឆ្លងវីរុសកូរ៉ូណា តែទោះយ៉ាងណា ទាំងអង្គការសហប្រជាជាតិ និងទាហានមួកខៀវកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបំពេញបេសកកម្ម និង​ថែរក្សា​សុវត្ថិភាពកម្រិតខ្ពស់​បំផុត ចៀសវាងការឆ្លងវីរុសកូរ៉ូណា។CB5160D2-0B57-4D4F-A7F4-233D7B6AFEA7

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី​៣ ខែ​មីថុនា នេះ​ ទាហានមួកខៀវកម្ពុជា១០នាក់ហើយបានឆ្លងវីរុសកូរ៉ូណា ហើយមានពលរដ្ឋខ្មែរ២នាក់ហើយបានស្លាប់ដោយសារវីរុសកូរ៉ូណា ម្នាក់ជាទាហានមួកខៀវ ហើយម្នាក់ទៀតរស់នៅសហរដ្ឋអាមេរិក។ ដូច្នេះសូមបងប្អូនទាំងអស់ ចូលរួមថែរក្សាអនាម័យ និងការពារខ្លួនឱ្យបាន​ល្អ ចៀសវាង​ឆ្លងវីរុសកូរ៉ូណា៕400ED4AB-15FF-441C-B2DC-7F53510338BB