Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រាប់ពីមូលហេតុដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យលើការឆ្លើយតបនឹងជំងឺកូវីដ១៩រយៈពេល១០០ថ្ងៃដំបូង

Sang Kim | Jun 03, 2020
ប្រាប់ពីមូលហេតុដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យលើការឆ្លើយតបនឹងជំងឺកូវីដ១៩រយៈពេល១០០ថ្ងៃដំបូង
Clinic narith

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបកប្រែ និងចុះផ្សាយដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ០២០២០ ស្តីពី ១០០ ថ្ងៃដំបូងនៃការឆ្លើយតបនឹងជំងឺកូវីដ១៩។ ក្នុងឯកសារនោះ ក៏បានប្រាប់ពីមូលហេតុដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យលើការឆ្លើយតបនឹងជំងឺកូវីដ១៩រយៈពេល១០០ថ្ងៃដំបូងផងដែរ។

អង្គការសុខភាពពិភពលោកថា ព្រះរាជាណាចក្រកម្ពុជាបានរកឃើញករណីវិជ្ជមានទី១ នៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។ ហើយក្នុងរយៈពេល ១០០ថ្ងៃដំបូងនេះ មានករណីជំងឺកូវីដ-១៩ ប្រមាណជាង ២,៥លានត្រូវបានកត់ត្រានៅទូទាំងពិភពលោក ដោយមានមនុស្សស្លាប់ជាង ២០០,០០០នាក់។

អង្គការបានបន្តថា ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសកម្ពុជាបានរកឃើញនិងគ្រប់គ្រងករណីជំងឺកូវីដ-១៩ ចំនួន ១២២ នាក់ ដែលជាចំនួនតិចបើប្រៀបធៀបនឹងចំនួននៅលើពិភពលោក។ ហើយកម្ពុជាក៏មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដែរ និងមិនមានការចម្លងតាមសហគមន៍ជាទ្រង់ទ្រាយធំទេរហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានបង្ហាញនូវការឆ្លើយតបយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពចំពោះករណីដំបូង។

ចំពោះវិធីសាស្ត្រដែលនាំឲ្យកម្ពុជាទទួលបានភាពជោគនោះ គឺជាវិធីសាស្រ្តបែបរួមទាំងអស់គ្នា រាជរដ្ឋាភិបាល និងសង្គមទាំងមូល (whole of government and society approach) រួមជាមួយការអង្កេតមើលដោយប្រុងប្រយ័ត្ន កិច្ចការមន្ទីរពិសោធន៍ ក្រុមឆ្លើយតបរហ័ស និងការសហការល្អរវាងក្រសួងសុខាភិបាល និងដៃគូបច្ចេកទេសទាំងអស់ បានចូលរួមចំណែកក្នុងការឆ្លើយតបប្រកបដោយជោគជ័យក្នុងរយៈពេល១០០ថ្ងៃដំបូងនេះ។

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រទេសនេះ កំពុងខិតខំប្រឹងប្រែង ដោយប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតក្នុងសហគមន៍ជាទ្រង់ទ្រាយធំ៕