Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃផ្ទះនៅក្រុងភ្នំពេញមានថ្លៃ និងធ្លាក់ថ្លៃនៅពេលអនាគតដោយសាគេលេងលក់ដូរតាមមុខផ្ទះហើយ​ក្រុមហ៊ុននឹងងាកមកជួលអគារការិយាល័យវិញ

Sang Kim | Jun 06, 2020
តម្លៃផ្ទះនៅក្រុងភ្នំពេញមានថ្លៃ និងធ្លាក់ថ្លៃនៅពេលអនាគតដោយសាគេលេងលក់ដូរតាមមុខផ្ទះហើយ​ក្រុមហ៊ុននឹងងាកមកជួលអគារការិយាល័យវិញ
Clinic narith

តម្លៃផ្ទះនៅក្រុងភ្នំពេញមានតម្លៃថ្លៃទៅតាមផ្លូវធំ ឬតូច និងប្រភេទអគារ ទៅតាមតំបន់ផងដែរ។ ផ្ទះខ្លះអាចរកស៊ី បើកក្រុមហ៊ុន ឬរកស់នៅមាន​ភាពងាយស្រួល ធ្វើឱ្យតម្លៃជួល និងទិញ លក់ខ្ពស់ ពោលគឺផ្ទះមួយចំនួនមានតម្លៃដល់ខ្ទង់លានឯណោះ ទៅតាមផ្លូវតូច ផ្លូវធំ និងទីប្រជុំជននានា។

មែនទែនទៅ ផ្ទះនៅតាមខណ្ឌមួយចំនួន ដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា សូម្បីតែតម្លៃជួលបានថ្លៃរហូតដល់ម៉ឺនដុល្លារឯណោះ ដែលសម្រាប់ជួលធ្វើអាជីវកម្មនានា ហើយនៅតែពេញនិយមរយៈពេល១០ឆ្នាំទៅមុខទៀត ផ្ទះនៅក្រុងភ្នំពេញលើផ្លូវធំ នៅតែមានសក្តានុពលខ្ពស់ដដែល។តែសម្រាប់រយៈពេល២០ឆ្នាំខាងមុនទៀត អ្នកជំនាញអចលនទ្រព្យលោកបណ្ឌិតគីម ហ៊ាង លើកឡើងថា តម្លៃផ្ទះនៅផ្លូវធំៗក្នុងក្រុងភ្នំពេញ អាចនឹងចុះថ្លៃជាងមុន។

លោកបណ្ឌិតគីម ហ៊ាង បានថ្លែងក្នុងវេទិកា«អនាគតអចលនទ្រព្យកម្ពុជា»ថា “តាមការមើលឃើញ ឬការស្មានរបស់លោកផ្ទះនៅផ្លូវធំៗនៅក្រុងភ្នំពេញ តម្លៃនឹងធ្លាក់ថ្លៃមិនខាន”។ការប្រែប្រួលនៃវិស័យអចលនទ្រព្យនឹងមានការផ្លាស់ប្តូរ តាមការមើលឃើញនៅ២០ឆ្នាំទៀត គេនឹងលេងលក់ដូរតាមមុខផ្ទះ ហើយ​ក្រុមហ៊ុននឹងងាកមកជួលអគារការិយាល័យវិញម្តងសម្រាប់ធ្វើការ។ ចំណែក​ការរស់នៅ ក៏ងាកមក​រស់នៅក្នុងបុរី និងខុនដូដែរ។ ជាបទពិសោធន៍យើងអាចមើលប្រទេសថៃ និងប្រទេសសិង្ហបុរី គេលក់ដូរនៅតាមផ្សារទំនើប ហើយការរស់នៅក៏របៀបស៊ីវិល័យដែរ។ កត្តាសំខាន់នេះហើយ ធ្វើឱ្យតម្លៃផ្ទះនៅផ្លូវធំៗ អាចនឹងចុះថ្លៃ។

 
 

ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះនៅផ្លូវធំៗ ក្នុងរយៈពេលក្រោម២០ឆ្នាំ នៅតែទាញអត្ថប្រយោជន៍បានយ៉ាងច្រើនពីផ្ទះរបស់ខ្លួន ព្រោះតម្រូវការជួល ទិញលក់ នៅតែមានខ្លាំង ហើយតម្លៃនៅតែខ្ពស់ដដែល។ អ្នកជំនាញរូបនេះថា តម្លៃអចលនទ្រព្យនៅពេលខាងមុន នឹងតម្លៃស្ទើរតែស្មើរគ្នា ចម្ងាយ២០គីឡូពីកណ្តាលក្រុង លេងមានបែងចែកតម្លៃទៅតាមតំបន់ទៀតហើយ៕