Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធរឃុំប្រកាស ស្វែងរកដៃគូ ឯកជនមកអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិថ្មកំបោរ

Sang Kim | Jun 11, 2020
អាជ្ញាធរឃុំប្រកាស ស្វែងរកដៃគូ ឯកជនមកអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិថ្មកំបោរ
Clinic narith

ស្រុកបិរីអូរស្វាយសែនជ័យ  ខេត្តស្ទឹងត្រែង អាជ្ញាធរឃុំនេះ  ស្វែងរកដៃគូ ឯកជនមកអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិថ្មកំបោរ ឱ្យក្លាយទៅជារមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ   បែបវប្បធ៌មដើម្បីឱ្យភ្ញៀវជាតិ   និងអន្តរជាតិមកទស្សនា។

តំបន់ ថ្មកំបោរ ជាធនធានធម្មជាតិនៅក្នុង ឃុំអូរស្វាយ ក្នុងឱកាសចុះពិនិត្យសក្តានុពលទេសចរណ៍នៅតាមតំបន់រ៉ាមសារកាលពីថ្ងៃទី១០មិថុនាលោកសេក ម៉ៅមេឃុំអូស្វាយបានបញ្ជាក់ថា៖នេះជាធនធានធម្មជាតិ ដែលប្រទេសកម្ពុជាយើងមាន  ហើយបើតាមការនិយាយតៗគ្នាមក   តំបន់នេះជាទីតាំងប្រវត្តិសាស្ត្រនៅក្នុងសម័យនគរភ្នំ  ក្នុងចន្លោះឆ្នាំ៥៥០នាសតវត្យទី១ ។568E13A9-4C21-415F-A8E1-B408403DA195

លោកបន្តថា  បើតាមចាស់ទុំខ្មែរដើម  បាននិយាយតៗគ្នាមកថា ផ្ទាំងថ្មសរសរ នៅតាមជួរមាត់ទន្លេនេះជាលាមកសត្វឥន្ត្រី  ជុះមកកើតជាថ្ម -និងមានរូបឆ្កែអើត -ក្រោលសេះ – ហិប ដែលបច្ចុប្បន្នហៅថាកោះហិប- ជាសក្តានុពលមួយ   អាចបង្កើតជារមណីយដ្ឋាន  ទេសចរណ៍ធម្មជាតិ  បែបចប្បធ៌មបាន។
 
លោកសៀលីប្រជាពលរដ្ឋរស់នៅ លើទឹកដីកោះហិប បានអះអាងថា៖ សម្បត្តិធនធានធម្មជាតិនេះមានអាយុកាលយូរលង់មកហើយ ចំណែករូបរាងទៀតសោត ពោរពេញទៅដោយភាពទាក់ទាញធ្វើឱ្យភ្ញៀវទេសចរចង់ឃើញ និងចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរយើងពីបុរម្យបុរាណមក។

លោក  យេនមី ប្រធានសហគមន៍ អេកូទេសចរណ៍បុរីអូរស្វាយ  បានទទួលស្គាល់ថា៖ផ្ទាំងថ្មនៅតាមតំបន់រ៉ាមសារ  ជួរមាត់ទន្លេនេះ បើអាជ្ញាធរពាក់ព័ន្ធ បង្កើនបាន ជារមណីយដ្ឋានទេសចរណ៍ អាចទាញ យកប្រាក់ចំណូលបាន  ពីវិស័យទេសចណ៍នេះ ព្រោះភ្ញៀវទេសចរពេញចិត្តមកទស្សនា ។

សូមបញ្ជាក់ថា៖នេះជាសម្បត្តិធម្មជាតិដ៍មានតម្លៃនៅលើទឹកដីខេត្តភាគឥសានមួយនេះហើយអាជ្ញាធរកំពង់រិះរកយន្តការអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិនៅឆ្នាំ២០២០នេះ៕