Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជប៉ុន៖មនុស្សជិត៤០នាក់បន្ថែមទៀត ត្រូវបានគេគិតថាបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង

Admin Alynana | Jul 06, 2020
ជប៉ុន៖មនុស្សជិត៤០នាក់បន្ថែមទៀត ត្រូវបានគេគិតថាបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង
Clinic narith

2020-07-06

ជប៉ុន៖មនុស្សជិត៤០នាក់ត្រូវបានគេគិតថាបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបានបន្តវាយប្រហារកោះគីយ៉ូស៊ូ (Kyushu) ស្ថិតនៅភាគនិរតីប្រទេសជប៉ុនហេីយច្រាំងទន្លេប្រឈមនឹងការបាក់ធ្លាយនៅព្រឹកថ្ងៃច័ន្ទនេះស្របពេលដែលអាជ្ញាធរបានបញ្ជាឲ្យពលរដ្ឋភៀសខ្លួនចេញពីលំនៅដ្ឋាន។

ទឹកជំនន់ និងការរអិលបាក់ដីដែលបានចាប់ផ្តើមកាលពីថ្ងៃចុងសប្តាហ៍ បានសម្លាប់មនុស្ស២១នាក់ហេីយរហូតមកដល់ពេលនេះ។ មន្ត្រីនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយថា មនុស្ស១៨នាក់ទៀតត្រូវបានគេគិតថាបានស្លាប់ និង១៣នាក់កំពុងបានបាត់ខ្លួន។

យោងតាមលោក ស៊ូហ្គា សមាជិកកងកម្លាំងស្វ័យការពាររបស់ជប៉ុនប្រហែល៤ម៉ឺននាក់កំពុងចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ។លោក ស៊ូហ្គា បានបន្ថែមថា «មណ្ឌលទទួលពលរដ្ឋភៀសខ្លួនក៏បានចាត់វិធានការទប់ស្កាត់ការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ផងដែរតាមរយៈការចែកចាយថ្នាំសំលាប់មេរោគ និងស្នើសុំឲ្យពលរដ្ឋភៀសខ្លួនរក្សាគម្លាតឲ្យឆ្ងាយពីគ្នា»។

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅមនុស្សប្រហែល២០ម៉ឺននាក់ត្រូវបានបញ្ជាឲ្យភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។

ទឹកជំនន់លេីកនេះគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រទេសជប៉ុនចាប់តាំងពីមានព្យុះទីហ្វុងហាគីប៊ី ស (Hagibis) ក្នុងខែតុលាឆ្នាំមុនដែលបានសម្លាប់មនុស្សប្រហែល៩០នាក់៕5f02d0b915d6f5f02d0b901d3d5f02d0b90e15d5f02d0b8ebde7