Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ចំនួនសរុបកូវីដ-១៩​ ១៤១នាក់

Sang Kim | Jul 09, 2020
យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ចំនួនសរុបកូវីដ-១៩​ ១៤១នាក់
Clinic narith

រហូតដល់ម៉ោង​ ៨:៣០ព្រឹក​ ថ្ងៃទី​ ៩ កក្កដា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ជាសះស្បើយគ្មាន​ ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣១នាក់​ និងស្លាប់គ្មាន​ ។ នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) លើផេករបស់ហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្ដិច។

នាយកដ្ឋានបញ្ជាក់បន្ដថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ ដូច្នេះយើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

ហើយទោះជាយ៉ាងណាយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ ក្នុងនោះក៏ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ ហើយគិតមកដល់ពេលនេះកម្ពុជាយើងបានធ្វើតេស្តរកមេរោគនេះលើមនុស្សសរុបចំនួន​ ៤២៣១៤​ ស្មើនឹង​ ២៥៤៩ ក្នុងចំណោមមនុស្ស ១ លាននាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115