Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋ​អាមេរិកនៅតែឈរលើកំពូលតារាងដែលមាន ការឆ្លង​ជំងឺ​កូវីដ​១៩​ច្រើនជាងគេរហូតដល់៤លាននាក់ហើយ

Sang Kim | Jul 24, 2020
សហរដ្ឋ​អាមេរិកនៅតែឈរលើកំពូលតារាងដែលមាន ការឆ្លង​ជំងឺ​កូវីដ​១៩​ច្រើនជាងគេរហូតដល់៤លាននាក់ហើយ
Clinic narith

នៅ​ពេល​ដែល​ការឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ឡើង​ដល់​ជាង​៤​លាន​ករណី​ ពួក​អ្នក​ធ្វើ​ការងារ​អាមេរិកាំង​រាប់​សែន​នាក់​ទៀត​ បាន​ស្វះស្វែង​រក​ជំនួយ​ប្រាក់​គ្មាន​ការងារ​ធ្វើ នៅ​ពេល​ពេល​សភា​ជជែក​ដេញ​ដោល​កម្មវិធី​ជួយ​សង្គ្រោះ​មួយទៀត។

សាកល​វិទ្យាល័យ​ Johns Hopkins ​បាន​រាយការណ៍​ថា មាន​ការឆ្លង​ជំងឺកូវីដ១៩ជាង​៤.៣៤០.៥៧​ករណី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បត៍ ដែល​មាន​ជាង​១ភាគ​៤​នៃ​ចំនួន​អ្នក​ឆ្លង​១៥​លាន​៣​សែន​ករណី​នៃ​ពិភពលោក​ទាំងមូល។ សហរដ្ឋ​អាមេរិក​ក៏​នៅ​តែ​នាំមុខ​គេ​ក្នុងការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ដោយ​មាន១៤៤.២២៣​នាក់​ ប្រទេស​ប្រេស៊ីល​មាន​លំដាប់​ទី២​ស្ថិត​នៅ​ពី​ក្រោយ​ឆ្ងាយ​មាន​អ្នក​ស្លាប់​ចំនួន​៨៤.០៨២​នាក់​និង​ការ​ឆ្លង​២.២៨៧.៤៧៥​ករណី។

នៅ​ពេល​ដែល​ការឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​កើន​ឡើងបង្ខំ​ឲ្យ​ពាណិជ្ជកម្ម​ជាច្រើន​បិទ​ទ្វារ​ឬ​កាត់​បន្ថយ​បុគ្គលិក ​ហើយ​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ចំនួន​អ្នក​ធ្វើការងារ​សហរដ្ឋ​អាមេរិក​ដែល​បាន​ដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន​។ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ពួកអ្នក​ធ្វើ​ការងារ​ចំនួន​១លាន​៤សែន​នាក់​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​វិធានការ​បិទ​សកម្មភាព​សង្គម​បាន​ដាក់​ពាក្យ​សុំប្រាក់​គ្មាន​ការងារ​ធ្វើ ដែល​បាន​បញ្ចប់​ការធ្លាក់​ចុះ​រយៈ​ចំនួន​១៥​សប្តាហ៍​ជាប់ៗ​គ្នា​នៃ​ការ​ដាក់​ពាក្យ​ថ្មី​នេះ។

តួលេខ​គ្មាន​ការងារ​ធ្វើ​បាន​ចេញ​ផ្សាយ​នៅ​ពេល​ដែល​លោក​ Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​បាន​ប្រុង​ប្រៀប​បញ្ចេញ​កម្មវិធី​ជួយ​សង្គ្រោះ​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​កូវីដ១៩​ដែល​មាន​ទឹកប្រាក់​១ពាន់​លាន​លាន​ដុល្លារ​។សភា​តំណាង​រាស្រ្ត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ជួយ​សង្គ្រោះ​ដែលមាន​ទឹក​ប្រាក់​៣,៥លាន​លាន​ដុល្លារ​ថែមទៀត​កាលពី​ជាង​២ខែ​មុន​ហើយ​កំពុង​អំពាវនាវ​ឲ្យ​ផ្តល់ជំនួយ​ថវិកា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ជួយ

រដ្ឋា​ភិបាល​ថ្នាក់​រដ្ឋ​និង​មូលដ្ឋាន​ដែល​ខ្វះ​ខាត​ថវិកា​ដែល​ទាក់​ទិន​ការរាត​ត្បាត​នៃ​ជំងឺ នៅ​ពេល​ដែល​ពន្ធដា​និង​ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ។

ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ ទទូច​ឲ្យ​កំណត់​ថវិកា​ប្រហែល​១​លាន​លាន​ដុល្លារ​ ហើយ​ប្រើ​ថវិកា​ទាំង​នោះ​លើ​ការ​ការពារ​ខាង​ផ្លូវ​ច្បាប់​ថ្មី​សម្រាប់​សាលារៀន ពាណិជ្ជកម្ម​និងអង្គការ​សប្បុរសធម៌​ដែល​មាន​គម្រោង​បើក​ឡើង​វិញ៕