Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩​នាថ្ងៃឈប់សម្រាកខាងមុខ

Admin Alynana | Aug 07, 2020
ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩​នាថ្ងៃឈប់សម្រាកខាងមុខ
Clinic narith
ការអំពាវនាវរបស់ក្រសួងសុខាភិបាល​ ក្នុងកិច្ចការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប​ នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែ​ និងនារដូវវស្សានេះ​ ៖
ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ និងក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩​ កុំឲ្យឆ្លងមកបុគ្គល​ មកក្រុមគ្រួសារ​ និងកុំឲ្យមានការឆ្លងចូលសហគមន៌​ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ​ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល​ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក​ គ្រុនឈាម​ គ្រុនចាញ់​ ជាដេីម។ ការធ្វេីដំណេីរទៅទីណា​ កន្លែងណា​ ពេលណា​ ត្រូវតែពាក់ម៉ាស់ការពារជានិច្ច​ លាងដៃសម្អាតឲ្យបានញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលេីសពីមួយម៉ែត្រកន្លះ​ ឡេីង​ ដេីម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា​ សម្រាន្តក្នុងមុង​ ប្រេីថ្នាំលាបដៃជេីង​ការពារមូសខាំ​ (Repellent) ប្រេីសម្លៀកបំពាក់វែងៗជិតដៃជេីង​ ដាក់អាបែតក្នុងពាង​ ឫអាងទឹក​ អនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់​ និងព្រៃស្តុកជាដេីម​ ដេីម្បីការពារជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀតដែលបង្កឡេីងដោយសារមូសខាំ។ សូមជូនពរបងប្អូនមានសុខភាពល្អ​ ចៀសផុតនូវជំងឺដង្កាត់​ ពិសេសកុំឲ្យមានការចម្លងវីរុសកូវីដ-១៩​ ក្នុងសហគមន៌​ និងកុំឲ្យមូសខាំ​ នាំឲ្យមានជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀត។
អត្ថបទដោយ៖​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ​ ព្រហស្បតិ៍