Alynana Media Cambodia

Banner ads header
Icon Collap
...
Home / សម្តេចតេជោលើកឡើងថា កូវីដ១៩ ជម្រុញដល់កម្មករ ងាកមកដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ

សម្តេចតេជោលើកឡើងថា កូវីដ១៩ ជម្រុញដល់កម្មករ ងាកមកដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ

សម្តេចតេជោលើកឡើងថា កូវីដ១៩ ជម្រុញដល់កម្មករ ងាកមកដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ
121   07-08-2020   1 month ago

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កូវីដ១៩ បានជំរុញអោយកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងទីផ្សារការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងារបស់បងប្អូនកម្មករកម្មការិនីនៅខេត្តស្វាយរៀងក៏ដូចជាក្រុងបាវិតទាំងមូលគឺនៅដំណើរការជាធម្មតា។ 

ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើននៅផ្ទះដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ៕