Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រុស្ស៊ី គ្រោងផ្ដល់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃ ដល់ប្រទេសក្រីក្រមួយចំនួន

Sang Kim | Aug 12, 2020
រុស្ស៊ី គ្រោងផ្ដល់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃ ដល់ប្រទេសក្រីក្រមួយចំនួន
Clinic narith

រុស្ស៊ី៖ លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បានឱ្យដឹងថា មូលនិធិរបស់លោក កំពុងធ្វើការជាមួយកម្មវិធីជំនួយមនុស្សធម៌ សម្រាប់ប្រទេសក្រីក្រ ដើម្បីផ្ដល់ជូននូវវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ដល់ប្រជាជនរស់នៅប្រទេសទាំងនោះ ដោយឥតគិតថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែសីហានេះ។

លោក Kirill Dmitriev បានមានប្រសាសន៍ថា៖ "ប្រជាជននៅទូទាំងពិភពលោក គួរតែអាចទទួលបាននូវវ៉ាក់សាំងស្មើៗគ្នា ទោះស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេយ៉ាងណាក៏ដោយ"។

ប្រទេសចំនួន២០ មកពីតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាស៊ី បានបញ្ជាទិញវ៉ាក់សាំងរបស់រុស្ស៊ី ឈ្មោះ "Sputnik V” ដែលផលិតដោយវិទ្យាស្ថាន Gamaleya ។ លោក Kirill Dmitriev បានបន្តថា៖ "ជាមួយដៃគូបរទេស ពួកយើងបានត្រៀមខ្លួនរួចរាល់ដើម្បីផលិតវ៉ាក់សាំងជាង ៥០០លានដូស ក្នុងមួយឆ្នាំ"។ ចំពោះវ៉ាក់សាំង ដែលប្រើប្រាស់ក្នុងស្រុក រុស្ស៊ី គ្រោងផលិតក្នុងស្រុកតែម្ដង ខណៈវ៉ាក់សាំងលក់ទៅក្រៅប្រទេស នឹងត្រូវផលិតនៅក្រៅប្រទេសផងដែរ។

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា វ៉ាក់សាំង នឹងអាចទៅដល់សាធារណជនទូទៅ ចាប់ពីខែមករា ឆ្នាំ២០២១៕