Alynana Media Cambodia
Icon Collap
clinic narit

បាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់

Sang Kim | Aug 12, 2020
បាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់
Clinic narith

(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ មានមនុស្ស២នាក់ទៀតបានរងរបួស។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕fn-2020-08-12-15-30-16-3fn-2020-08-12-15-30-16-2fn-2020-08-12-15-30-16-1fn-2020-08-12-15-30-16-0fn-2020-08-12-15-28-31-1fn-2020-08-12-15-23-51-0fn-2020-08-12-15-28-31-0