Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធរថៃបានចាប់ខ្លួន សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដ៏លេចធ្លោរមួយរូបទៀតហើយ

Sang Kim | Aug 14, 2020
អាជ្ញាធរថៃបានចាប់ខ្លួន សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដ៏លេចធ្លោរមួយរូបទៀតហើយ
Clinic narith

(បាងកក)៖ នៅទីបំផុតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដ៏លេចធ្លោរបស់ថៃគឺលោក ផារិត ជីវ៉ារ៉ាក់ (Parit Chiwarak) ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនហើយ។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFPនៅមុននេះបន្តិច នាល្ងាចថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

លោក Parit ដែលមានឈ្មោះហៅក្រៅ ភែនឃ្វីន (Penguin) ត្រូវបានប៉ូលីសឃាត់ខ្លួននៅវេលាម៉ោង ៤៖២០នាទីល្ងាចថ្ងៃសុក្រនេះ (ម៉ោងនៅបាងកក) នៅឯខេត្ត នុនថាបុរី (Nonthaburi) ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានគេនាំទៅកាន់ប៉ុស្តិ៍ប៉ូលិស សាំរ៉ានរ៉ាត់ (Samranrat)។

គួរបញ្ជាក់ថា នៅក្នុងឃ្លីបវីដេអូខ្លីមួយនៃការចាប់ខ្លួនខាងលើ ដែលត្រូវបានផ្សព្វផ្សាយតាមរយៈទំព័រ Facebook លោក Parit បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំមិនអាចទទួលយកនីតិវិធីនេះទេ ហើយក៏មិនអាចទទួលស្គាល់អំណាច ដែលនៅពីក្រោយសកម្មភាពនេះដែរ»។

លោក Parit ជាសកម្មជនប្រជាធិបតេយ្យដ៏ល្បីមួយរូប ដែលកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសកម្មជនទូទាំងប្រទេស ជាពិសេសទីក្រុងបាងកក ដើម្បីទាមទារឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងជាពិសេសគឺការរំលាយ រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា៕