Alynana Media Cambodia

Banner ads header
Icon Collap
...
Home / កម្ពុជានៅតែអាចទាក់ទាញវិនិយោគិ មកវិនិយោគគម្រោងថ្មីចំនួន ០៩ បោះទុនវិនិយោគជាង ១១៤ លានដុល្លារនៅក្នុងឆ្នាំ២០២០នេះ

កម្ពុជានៅតែអាចទាក់ទាញវិនិយោគិ មកវិនិយោគគម្រោងថ្មីចំនួន ០៩ បោះទុនវិនិយោគជាង ១១៤ លានដុល្លារនៅក្នុងឆ្នាំ២០២០នេះ

កម្ពុជានៅតែអាចទាក់ទាញវិនិយោគិ មកវិនិយោគគម្រោងថ្មីចំនួន ០៩ បោះទុនវិនិយោគជាង ១១៤ លានដុល្លារនៅក្នុងឆ្នាំ២០២០នេះ
100   02-09-2020   4 weeks ago

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ០១​ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជានៅតែអាចទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស មកវិនិយោគគម្រោងថ្មីចំនួន ០៩ បោះទុនវិនិយោគជាង ១១៤ លានដុល្លារអាមេរិក​ នឹងលេចជារូបរាងឡើងលើខេត្ត-ក្រុងទាំងនេះ។ 

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន ០៩ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំងនេះដូចខាងក្រោម៖

១. ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,២៦៣ កន្លែង។

 

២. ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD៖ គម្រោងបង្កើតរោងចក្រផលិតការ៉េម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៦កន្លែង។

៣. ក្រុមហ៊ុន RONG XING PAPER INDUSTRIAL CO., LTD៖ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៧  កន្លែង។

៤. ក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD៖ គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៣០ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣១ កន្លែង។

៥. ក្រុមហ៊ុន RAY POWER SUPPLY CO., LTD៖ គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ មានអានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩.៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០កន្លែង។

៦. ក្រុមហ៊ុន CAM-ICARE CO., LTD៖ គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងប្រអប់វ៉ែនតា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០ កន្លែង៕

៧. ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់យួរដៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៣.៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៩ នាក់។

៨. ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD៖ គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (អាលុយមីញ៉ូម និងដែក) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង និងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង មានទុនវិនិយោគប្រមាណ ៣៦.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១២ នាក់។

៩. ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD៖គម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨ នាក់។

ងាកមកវិញ បើទោះបីជាជំងឺឆ្លងកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជានៅតែអាចទាញគម្រោងវិនិយោគថ្មីចំនួន ០៩ ដោយបោះទុនវិនិយោគជាង ១១៤ លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១,២៤៩ នាក់ និងចំនួន ៣,០៦៧ កន្លែង នៅក្នុងខេត្ត-ក្រុងដូចជា៖ ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ, ខេត្តព្រះសីហនុ និងក្រុងភ្នំពេញ៕