Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​​រំលឹក​ដល់កងកម្លាំងប្រដាប់អាវុធ​ដាច​ខាត ​គឺ​ការពារ​សន្តិសុខ​ជូន​ជាតិ ​និង​ប្រជាពលរដ្ឋ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​​រំលឹក​ដល់កងកម្លាំងប្រដាប់អាវុធ​ដាច​ខាត ​គឺ​ការពារ​សន្តិសុខ​ជូន​ជាតិ ​និង​ប្រជាពលរដ្ឋ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​​រំលឹក​ដល់កងកម្លាំងប្រដាប់អាវុធ​ដាច​ខាត ​គឺ​ការពារ​សន្តិសុខ​ជូន​ជាតិ ​និង​ប្រជាពលរដ្ឋ
81   09-09-2020   2 weeks ago

ភ្នំពេញ ៖ ​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​បាន​រំលឹក​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដាច់ខាត​ត្រូវតែ​ការពារ​សុខ​សន្តិភាព​ជូន​ដល់​ប្រទេសជាតិ ​និង​ប្រជាជន​គ្រប់រូប ​ហើយ​ត្រូវតែ​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​ក្រុម​ជ្រុលនិយម​មួយចំនួន ​ដែល​មាន​លក្ខណៈ​ញុះញង់​ឲ្យ​មានការ​បែកបាក់​សាមគ្គី​គ្នា​រវាង​ប្រជាជន​ និង​កងកម្លាំងប្រដាប់អាវុធ​ក្រោម​លេស​ យក​លទ្ធិប្រជាធិបតេយ្យ​មក​និយាយ​​។

ថ្លែង​នៅក្នុង​ឱកាស​ខួប​៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងវរសេនាតូច​លេខ​២៤៦ ​និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស ​នា​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​បាន​លើកឡើងថា ​ភារកិច្ច​ស្នូល​របស់​បងប្អូន​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​គឺ​ការពារ​ប្រជាពលរដ្ឋ ​ការពារ​ប្រទេសជាតិ​របស់​យើង​ទាំងមូល ​ដោយ​មិន​ត្រូវ​ស្តាប់​ជន​មួយ​ក្តាប់​តូច​ដែល​កំពុង​លាក់ខ្លួន​នៅ​ក្រៅ​ប្រទេស ​និង​ក្រុម​អ្នកវិភាគ​ហ៊ុន​ដី​មួយ​ចំនួន​នោះឡើយ​។

ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា​ «​បងប្អូន​ទាំងអស់​(​កងកម្លាំង​ប្រដាប់​អាវុធ​)​ គោលដៅ​ច្បាស់លាស់​របស់​យើង ​គឺ​ការពារ​យើងទាំងអស់គ្នា ​ការពារ​ប្រជាជន និង​ប្រទេស​ជាតិ​របស់​យើង ​ការពារ​សិទ្ធិ​សេរីភាព​ស្របច្បាប់ ​និង​សុខ​សន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃ ​ដែល​បាន​មក​ដោយ​ការលំបាក ​ដែល​ទាំងនេះ​ហើយ​ គឺជា​ការ​ប្តេជ្ញាចិត្ត​របស់​កងទ័ព​យើង​ពី​ថ្ងៃ​នេះ ​ដល់​អនាគត​។ ចង់​អ្នកណា​ថា អ្វី​ក៏​ថា​ទៅ​ ប៉ុន្តែ​នេះ​ ជា​មូលដ្ឋាន​ដែល​យើង​ត្រូវ​ធ្វើ​ម្ចាស់ការ​ ហើយ​ប្រសិន​បើ​យើង​បាត់បង់​ម្ចាស់ការ​ នឹង​ភាព​ នឹងនរ​នៅ​កិច្ច​ការពារជាតិ​នេះ ​គឺ​នឹង​ត្រូវ​ចប់​ហើយ​….​នេះ​ជាការ​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឈម​ជាមួយ​នឹង​ការវាយប្រហារ​ពី​ខាងក្រៅ​»​នោះ ​(​ពួក​ប្រឆាំង​)​។

ជាមួយគ្នា​នោះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​អ្នកខ្លាំង​ក្រៅច្បាប់ ​ដែល​បច្ចុប្បន្នកំពុងរ​ត់​ចោលស្រុក​ និង​ក្រុម​កំពុង​វិភាគ​ហុយ​ដី​ទាំងអស់​ធ្វើ​អ្វី​ធ្វើ​ទៅ​កុំ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ ការប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​ប្រទេសជាតិ​ ដែល​កំពុង​មាន​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​នាពេល ​បច្ចុប្បន្ននេះ ​ហើយ​អ្វីដែល​ក្រុម​ពួក​អគតិ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​នា​ពេល​កន្លងមក​គឺ​គោលបំណង​តែ ​មួយ​គត់​គឺ​ចង់​បំផ្លាញ​សុខសន្តិភាព ​និង​ការ​រីកចំរើន​ប្រទេសជាតិ​នាពេល​សព្វថ្ងៃនេះ​ ដោយ​យក​លេស​លទ្ធិ ប្រជាធិបតេយ្យ​មក​អះអាង​នោះ​។

យ៉ាងណាក៏ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​ ការ​ប៉ុងប៉ង​របស់​ជន​អគតិ ទាំងនោះ​ នឹង​មិន​អាច​ទៅរួច​នោះឡើយ ​ខណៈ​កងកម្លាំងប្រដាប់អាវុធ​បាន​សាមគ្គី​គ្នា​ជានិច្ច​ចំពោះ​ជាតិ​មាតុភូមិ ​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់ ​សន្តិភាព​ និង​ការអភិវឌ្ឍ ​ការពារ​ជាតិ​សាសនា ព្រះមហាក្សត្រ ​និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

ក្នុងឱកាស​នោះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ត្រូវ​បង្កើន​ចំណេះ​ជំនាញ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត ​ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​ខឿន​ការ​ពារជាតិ​កម្ពុជា​កាន់​តែ​រឹងមាំ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី ​ឯករាជ្យ​ជាតិ ​និង​អធិបតេយ្យ​ជាតិ​ជាដើម​នោះ​៕