Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រមុខរាជរដ្ឋាភិបាលនៅតែបន្ត អំពាវនាវពលរដ្ឋឲ្យអនុវត្ដវិធីការពារទាំនេះ

Sang Kim | Sep 12, 2020
ប្រមុខរាជរដ្ឋាភិបាលនៅតែបន្ត អំពាវនាវពលរដ្ឋឲ្យអនុវត្ដវិធីការពារទាំនេះ
Clinic narith

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីជូនព័ត៌មានស្ដីពីការព្យាបាលជាសះស្បើយនូវអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ (២៧៤នាក់) នៅទូទាំងប្រទេសកម្ពុជាជាលើកទី២។ ជាមួយគ្នានេះ នាព្រឹកថ្ងៃដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃព្រះរាជាចក្រកម្ពុជាបានអំពាវនាវឲ្យពលរដ្ឋអនុវត្ដវិធីបង្ការការការពារខ្លួន បើទោះបីជាក្រសួងប្រកាសថាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយអស់ហើយក្ដី។ ការធ្វើយ៉ាងនេះគឺដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរៀងៗខ្លួង។ 

យោងតាមសាររបស់សម្ដេចតេជោនៅលើហ្វេសប៊ុកផេកផ្លូវការមានខ្លឹមសារទាំងស្រុងដូចតទៅ«សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ។

នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សាសុខភាពអនាម័យអោយបានល្អ កុំអោយឆ្លងកូវីដ-១៩អោយសោះ។ សូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូចជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម» ។

នៅក្នុងនោះផងដែរសម្ដេចតេជោ ក៏បានសូមបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នានៅទូទាំងប្រទេស៕