Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​ពលរដ្ឋអាមេរិកាំង ភាគច្រើនលើសលប់គ្មានជំនឿលើ​វ៉ាក់សាំងដែល ត្រាំ សន្យាទេ

Sang Kim | Sep 21, 2020
​ពលរដ្ឋអាមេរិកាំង ភាគច្រើនលើសលប់គ្មានជំនឿលើ​វ៉ាក់សាំងដែល ត្រាំ សន្យាទេ
Clinic narith

ទន្ទឹមនឹងពេលដែល​លោក ត្រាំ និយាយជាហូរហែ​អំពីលទ្ធភាពនៃការផលិត​វ៉ាក់សាំងប្រឆាំងនឹងជំងឺ ខូវីដ១៩ បានសម្រេច​ក្នុងពេលឆាប់ៗ​នេះ ពលរដ្ឋអាមេរិកាំង​ភាគច្រើនមិនសូវមានជំនឿ​ប៉ុន្មានទេ​។ ការមិនសូវមានជំនឿនេះ​កើតមានឡើងស្របពេល​ដែលរដ្ឋាភិបាលរបស់លោក ត្រាំ កំពុងតែខិតខំពន្លឿន​ការស្រាវជ្រាវវ៉ាក់សាំង ដើម្បី​ធ្វើយ៉ាងណាផលិត និងចែកចាយ​ត្រឹមខែមេសា ឆ្នាំ២០២១​។

ជាពិសេស បើទុកជា​វ៉ាក់សាំងនេះចេញជារូបរាង​ពិតប្រាកដ និងចែកចាយ​ជាសាធារណៈក៏ដោយ ក៏ពួកគេនៅតែបារម្ភ​អំពីប្រសិទ្ធភាព និងសុវត្ថិភាព​របស់វាដដែល។ ខាងលើនេះ ជាលទ្ធផលនៃការស្ទង់​មតិ​របស់ទូរទស្សន៍ អេប៊ីស៊ី អូស្ត្រាលី។

យោងតាមលទ្ធផលនៃការស្ទង់​មតិ​នេះ ពលរដ្ឋរហូតដល់​ជិត៧០%បារម្ភថា​វ៉ាក់សាំងនេះ​អាចនឹងផលិតទាំង​ប្រញាប់​ប្រញាល់ ដែលធ្វើឲ្យគ្មាន​ប្រសិទ្ធភាព និងសុវត្ថិភាព​សម្រាប់អ្នកទទួល​វ៉ាក់សាំង​។

នៅក្នុងចំណោមអ្នក​ឆ្លើយនឹងសំណួរស្ទង់មតិ​ទាំងនោះ មានតែ៩%ប៉ុណ្ណោះ​ដែលមានជំនឿថារដ្ឋាភិបាល​អាចធានាប្រសិទ្ធភាព និងសុវត្ថិភាព​របស់វ៉ាក់សាំង​។ ចំណែក៦៩%​ទៀតគ្មានជំនឿលើ​វ៉ាក់សាំង ដែលរដ្ឋាភិបាលសន្យា​។ ជាងនេះទៅទៀត លទ្ធផលស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំង​ជឿលើសម្ដីរបស់ពួក​អ្នកជំនាញខាង​វិស័យសុខាភិបាល ជាជាង​ជឿលើការប្រកាសរបស់​សេតវិមាន​៕