Alynana Media Cambodia

Banner ads header
Icon Collap
...
Home / សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត
155   22-09-2020   1 month ago

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​តម្កល់​ឯកសារ​ជាង ១លាន ៧សែន​ទំព័រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ថ្ងៃ​ទី២១ កញ្ញា ឲ្យ​ដឹង​ថា បណ្ណាល័យ​សម្ដេច​ម៉ែ តម្កល់​ទុក​សៀវភៅ​ប្រមាណ​ជាង ៣០០០ក្បាល និង​ឯកសារ​ចំនួន ២៨០០​ប្រអប់​ ដែល​ប្រមែប្រមូល​ដោយ​លោក​ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុង​អំឡុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ងារ​ចង​ក្រង​កត់ត្រា​ឯកសារ​របស់​លោក​ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។

ឯកសារ​ដែល​តម្កល់​នៅ​ក្នុង​បណ្ណាល័យ​សម្ដេច​ម៉ែ រួមមាន​សៀវភៅ​ជា​ច្រើន​ទៀត​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​​​ឯកសារ​ស្ដីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩) យ៉ាង​ហោច​ណាស់ ១លាន ៧សែន​ទំព័រ ដែល​ស្រាវ​ជ្រាវ​ដោយ​បុគ្គលិក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង ២០ឆ្នាំ​កន្លង​មក​។ បណ្ណាល័យ​សម្ដេច​ម៉ែ ថែម​ទាំង​មាន​​តម្កល់​នូវ​ឯកសារ​ក្នុង​ទម្រង់​ដទៃ​ទៀត ដូច​ជា​ រូបថត ភាពយន្ត និង​ខ្សែ​អាត់​សំឡេង​ជា​ច្រើន​ម៉ឺន​នាទី​របស់​ជន​រង​គ្រោះ​ក្នុង​សម័យ​ ប៉ុល ពត ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទម្រង់​ឌីជីថល​មាន​គុណភាព​ខ្ពស់ ដើម្បី​ធានា​ដល់​ការ​អភិរក្ស​លើ​ឯកសារ​ឲ្យ​បាន​គង់វង្ស និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សាធារណជន​ក្នុង​ការ​ប្រើប្រាស់៕