Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាលកម្ពុជាគ្រោង នឹងកសាងផ្លូវយុទ្ធសាស្រ្ត១ខ្សែតភ្ជាប់ទៅកាន់ខេត្តផ្សេងៗ

Sang Kim | Sep 24, 2020
រាជរដ្ឋាភិបាលកម្ពុជាគ្រោង នឹងកសាងផ្លូវយុទ្ធសាស្រ្ត១ខ្សែតភ្ជាប់ទៅកាន់ខេត្តផ្សេងៗ
Clinic narith

នៅក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី ១៤ ខែ មីនា ២០២០ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងកសាងផ្លូវយុទ្ធសាស្រ្ត១ខ្សែតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា ខេត្តប៉ៃលិន និង ពោធិ៍សាត់ ជាដើម។ 

សម្ដេចបានមានប្រសាសន៍បន្ដទៀតថា ផ្លូវថ្មីនេះគឺចំណេញដល់ការធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាបបានរហូតដល់ ៦៩គីឡូម៉ែត្រ ។ សម្ដេចបានបញ្ជាក់ផងដែរថា សម្រាប់ថវិកាសាងសង់រាជរដ្ឋាភិបាលនឹងរកឥណទានសម្រាប់កសាងផ្លូវនេះនៅក្នុងគម្រោង ឆ្នាំ ២០២១៕