Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ច្បាស់ការហើយ! បុរសជនជាតិហុងគ្រីដែលបានចាកចេញពីទីក្រុងភ្នំពេញពិតជាបានឆ្លងមេរោគកូវីដ១៩ពិតមែន

Sang Kim | Sep 26, 2020
ច្បាស់ការហើយ! បុរសជនជាតិហុងគ្រីដែលបានចាកចេញពីទីក្រុងភ្នំពេញពិតជាបានឆ្លងមេរោគកូវីដ១៩ពិតមែន
Clinic narith

បុរសជនជាតិហុងគ្រី ដែលបានចាកចេញពីទីក្រុងភ្នំពេញកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្ពោះទៅខេត្តសៀមរាប ពិតជាបានឆ្លងមេរោគកូវីដ១៩ពិតមែន។ នេះបើយោងតាមការចុះផ្សាយពីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា នៅព្រឹកវេលាម៉ោង ១១:៣0 ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ ជនជាតិហុងគ្រីអាយុ ៧០ ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាបនោះ បានទទួលលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាវិជ្ជមានវីរុសកូវីដ១៩។

ក្រសួងបន្ថែមថា ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាបបុរសរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោង 9 ព្រឹកនៃថ្ងៃទី ២៦ ខែកញ្ញានេះ។ ដោយគាត់បានសម្ងំនៅក្នុងផ្ទះវីឡាមួយក្នុងបុរី អាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ ហើយក្រុមការងារកំពុងតែបន្តធ្វើការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ជាបន្តបន្ទាប់ទៀត។

ក្រសួងបានបញ្ចាក់ថា ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើ ចាកចេញពីទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្ពោះទៅខេត្តសៀមរាបនោះ។ គាត់បានម៉ៅតាក់ស៊ីមួយជិះម្នាក់ឯង ឈប់ចាក់ប្រេងតែម្ដងគត់នៅតាមផ្លូវ ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅពីតែម្ចាស់តាក់ស៊ីនេះទេ។ ក្រសួងបន្តថា ពេលមកដល់ខេត្តសៀមរាប គាត់សម្ងំនៅក្នុងផ្ទះដោយគាត់ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច(សរសេរសៀវភៅ) មានតែថ្ងៃទី ១៧ ខែកញ្ញា មួយថ្ងៃគត់ដែលគាត់ចេញទៅទិញផ្ទាំងគំនូរ ដោយជិះម៉ូតូកង់បី នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប។ ឯភរិយាគាត់វិញ ដោយសារមានម្ហូបអាហារជាច្រើនក្នុងផ្ទះ ស្រេចហើយស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្ដងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុញ្ញាតនូវវិធានការការពារដោយបានពាក់ម៉ាស់ពេលទៅកាន់ទីកន្លែងដូចបានជម្រាបខាងលើ ចំណែកឯការរស់នៅរបស់គាត់គឺមិនមានអ្នកផ្សេងមកប៉ះពាល់នោះឡើយ។

ក្រសួងជម្រាបថា បច្ចុប្បន្នក្រុមការងារបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រងនឹងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងបន្តធ្វើការចាំបាច់ចាំបាច់សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តបន្ទាប់ជាបន្តបន្ទាប់ទៀត។ ហើយក្រសួងនឹងបន្តជូនព័ត៌មានដល់សាធារណជននូវការវិវត្តន៍ហេតុការណ៍មិនប្រក្រតីណាមួយប្រសិនបើមានពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។

គូរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០នេះ អ្នកបានឆ្លងជំងឺកូវីដ១៩សរុបនៅកម្ពុជា ២៧៦ ស្រី្ត៥៤ បុរស២២២ រួមទាំងអ្នកបានព្យាបាលជាសះស្បើយ ចំនួន ២៧៤ នាក់ នៅសល់ ២នាក់ ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ ម្នាក់ទៀតនៅមន្ទីរពេទ្យខេត្តសៀមរាប៕FCC3B05C-D96A-48E2-8B42-BCF175CF2B89

6B8D6537-4713-43C3-ACF7-F0F8AEDE3DFA