Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្នុងរយៈពេលត្រឹមតែ៩ ខែផលិតផលកសិកម្ម ១៤ ប្រភេទមានការកើនឡើងការនាំចេញជិត ៦ លាន តោន

Sang Kim | Oct 02, 2020
ក្នុងរយៈពេលត្រឹមតែ៩ ខែផលិតផលកសិកម្ម ១៤ ប្រភេទមានការកើនឡើងការនាំចេញជិត ៦ លាន តោន
Clinic narith

យោងតាមការចុះផ្សាយពីហ្វេសប៊ុកផេកផ្លូវការរបស់​ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល ត្រឹមតែ៩ខែ ឆ្នាំ២០២០ មានការកើនឡើងល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង ៥,៨ លាន តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

1) អង្ករ សម្រេចបាន ៤៨៨ ៧៧៥ តោន មានកំណើន ២២,៦៣% ដែលធៀបទៅនឹងរយៈ៩ខែដើមឆ្នាំ២០១៩ (៣៩៨ ៥៨៦ តោន) បាននាំចេញទៅកាន់ ៦០ ប្រទេស។

2) ស្រូវ សម្រេចបាន ១ ៣៩២ ៣០៦ តោន, ថយចុះប្រមាណជា ១៧% ធៀបប្រៀបទៅឆ្នាំ២០១៩, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។ 

3) គ្រប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មានកំណើន ២០,៥%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ

4) គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់

5) ចេកស្រស់ សម្រេចបាន ២៣៥ ១៧១,៦៣ តោន មានកំណើន ២២៥,៦៩%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។

6) ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់ប្រទេសថៃ ។

7) ដំណាប់ស្វាយ សម្រេចបាន ៤ ៩៩៨,៦៤ តោន, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។ 

8) ដំឡូងមីស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន, បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ ។

9) ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន ១ ២០២ ៦៤៤,៨១ តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)

10) ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន បានថយចុះ ៥៦,៧២%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក, ហូឡង់, ប៉ាគីស្ថាន, ឆេក, ក្រូអាត និងអ៊ីតាលី។

11) ស្វាយស្រស់ សម្រេចបាន ៦២ ៩២០,៥៦ តោន មានកំណើន ១៥៨,៨៣%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។

12) ម្រេច សម្រេចបាន ៤ ១២១,៩៥ តោន មានកំណើន ១២៣,៧៦%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។

13) ម្ទេសស្រស់ ៥៥ ១៥៤,៦០ តោន និងម្ទេសក្រៀម ១ ៥០០ តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ២០១៩,  បាននាំចេញទៅកាន់ប្រទេសថៃ ។ 

14) បន្លែ សម្រេចបាន ៨៧,៥៧ តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់ ។ 

ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនឹងនេះកម្ពុជាក៏មានផលិតផលកសិកម្មជាច្រើនមុខដ៏ទៃទៀតដែលបាននាំចេញផង ។

ដោយមានការកើនឡើងចំនួននៃការនាំចេញច្រើនបែបនេះ គឺអាចសបញ្ជាក់ឲ្យឃើញថា ផលិតផលកសិកម្មទាំង១៤មុននេះ ពិតមានទីផ្សារកាន់តែប្រសើរជាងមុនជាក់ជាមិន។ ដូច្នេះនេះគឺជាឱកាសល្អណាស់សម្រាប់បងប្អូន ដែលចង់ប្រកបរបររកស៊ីផ្នែកខាងការផលិតកសិផលនានាជាពិសេសប្រភេទកសិកម្មដូចដែរបានរៀបរាប់ខាងលើតែម្តង៕BCA197ED-6279-4BA1-B5D8-E243EB28823A

328C0D8B-EF24-4A2E-8517-64668C602E71

12F0051F-BA58-49D8-9B76-BB0890EAF779