Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ បាន​ជាង ១ ៤០០ ប៊ី​លាន​រៀល

Sang Kim | Oct 07, 2020
កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ បាន​ជាង ១ ៤០០ ប៊ី​លាន​រៀល
Clinic narith

ភ្នំពេញ ៖ ​អង្គភាព​ជំនាញ​របស់​រាជរដ្ឋាភិបាល ប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស សរុប​បាន​ចំនួន​ជាង ១ ៤០០ ប៊ី​លាន​រៀល ក្នុងនោះ​ ប្រមូល​ពន្ធ ​និង​អាករ​លើ​ការ​នាំ​ចូល និង​ការ​ប្រមូល​ពន្ធ ​និង​អាករ​លើ​ការនាំចេញ ។

 ការប្រមូល​ចំណូល​ពន្ធ​ពាណិជ្ជកម្ម​ក្រៅប្រទេស ​បើតាម​របាយការណ៍ នៃ​ការអនុវត្ត​ថវិកា​រដ្ឋ ដែល​បង្ហាញ​ទិន្នន័យ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​អង្គភាព​ជំនាញ​របស់​រាជរដ្ឋាភិបាល ​ប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ អនុវត្តបាន​ជាង ១ ៤០០ ប៊ី​លាន​រៀល​ ត្រូវ​ប្រមាណ​ជាង ៥០% នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ ​ក្នុងនោះ ​បើ​គិត​ក្នុង​រយៈពេល ៨ខែ​ ដើមឆ្នាំ​២០២០​។

ជុំវិញ​ពន្ធ​ និង​អាករ​លើ​ការនាំ​ចូល​, នៅក្នុង​រយៈពេល ៨ ខែ​នេះដែរ ​សម្រាប់​ការ​ប្រមូល​ពន្ធគយ ពី​ការ​នាំចូល​ទំនិញ​ផ្សេងៗ​ ប្រមូល​បាន​ជាង ៩៥២ ប៊ី​លាន​រៀល​, ពន្ធគយ​លើ​ផលិតផល​តេ​ល​សិលា ​ជិត ១៨៧ ប៊ី​លាន​រៀល​, អាករ​បន្ថែម​លើ​ផលិតផល​តេ​ល​សិលា​សម្រាប់​ថែទាំ​ផ្លូវថ្នល់ ​ជាង ២១៣ ប៊ី​លាន​រៀល​, ពន្ធ​នាំចូល​ទំនិញ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ​ជាង ៨ ប៊ី​លាន​រៀល ​និង​ការ​ប្រមូល​ប្រភេទ​ពន្ធ​នាំចូល​ផ្សេងៗ​ទៀត​ មាន​ចំនួន​ជាង ២៨ ប៊ី​លាន​រៀល ​សរុប​ទាំងអស់​សម្រាប់​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​នាំចូល ​ការអនុវត្ត​បាន​ជាង ​១ ៤០០ ប៊ី​លាន​រៀល ។

ចំណែក​ពន្ធ​ និង​អាករ​លើ​ការនាំចេញ​វិញ​, នៅក្នុង​រយៈពេល ៨​ខែ ​នេះដែរ កម្ពុជា​អនុវត្ត​អាករ​លើ​ការនាំចេញ​ឈើ មាន​ចំនួន​ជាង ៤ ប៊ី​លាន​រៀល​, អាករ​លើ​ការនាំចេញ​កៅស៊ូ ជិត ​៥ ប៊ី​លាន​រៀល និង​ប្រភេទ​ពន្ធ​លើ​ការនាំចេញ​ទំនិញ​ផ្សេងៗ ​មាន​ជិត ៣ ប៊ី​លាន​រៀល​, សរុប​លើ​ពន្ធ​និង​អាករ​លើ​ការនាំចេញ​ទាំងអស់​​ អនុវត្តបាន​ប្រមាណ​ជាង​ ១២ ប៊ី​លាន​រៀល ។

ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ចំណូល​សម្រាប់​ខែសីហា​វិញ អង្គភាព​ជំនាញ​របស់​រាជរដ្ឋាភិបាល​ប្រមូល​បាន​ចំនួន​ជាង ១៧៤ ប៊ី​លាន​រៀល ខណៈ​ក្នុង​ខែកក្កដា ​ការប្រមូល​ពន្ធ​ប្រភេទ​នេះ បាន​ត្រឹម​ជាង ១៥៧ ប៊ី​លាន​រៀល​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា​ ៖ នៅក្នុង​រយៈពេល​៨​ខែ អង្គភាព​ជំនាញ ប្រមូល​ចំណូល​ពន្ធ​ក្នុងស្រុក បាន​ជាង ១១ ពាន់​ប៊ី​លាន​រៀល ក្នុង​នោះ​ ការប្រមូល​ពន្ធ​ផ្ទាល់ (​ពន្ធ​លើ​ផលទុន​ប្រាក់ចំណេញ​) ​បាន​ជិត ៤ ០០០ ប៊ី​លាន​រៀល និង​ការ​ប្រមូល​ប្រភេទ​ពន្ធ​ប្រយោល​រួមមាន ​អាករ​ពិសេស​លើ​ទំនិញ​, អាករ​ពិសេស​លើ​សេវា និង​ចំណូល​សារពើពន្ធ​ផ្សេងៗ​ទៀត បាន​ជាង ៧ ០០០ ប៊ី​លាន​រៀល​ផងដែរ ៕