Alynana Media Cambodia

Banner ads header
Icon Collap
...
Home / រដ្ឋមន្ត្រីការបទេសចិននឹងមកទស្សនកិច្ចកម្ពុជានៅថ្ងៃទី១១តុលានេះ

រដ្ឋមន្ត្រីការបទេសចិននឹងមកទស្សនកិច្ចកម្ពុជានៅថ្ងៃទី១១តុលានេះ

រដ្ឋមន្ត្រីការបទេសចិននឹងមកទស្សនកិច្ចកម្ពុជានៅថ្ងៃទី១១តុលានេះ
374   08-10-2020   1 week ago

ភ្នំពេញ៖​ រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។​ នេះបើតាមមន្ត្រីនៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាថ្លែងប្រាប់ស៊ីស៊ីថាមស៍។

បើតាមស្ថានទូតចិននៅកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែតុលាខាងមុខនេះ។

តែយ៉ាងណាក៏ដោយ ស្ថានទូតមិនអាចបញ្ជាក់លំអិតអំពីរបៀបវារៈដែលត្រូវលើកមកជជែកក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជានោះទេ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិនលោក វ៉ាង យី បានគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីដើមឆ្នាំ២០២០។ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខាន ដោយសារការរីករាលដាលនៃវីរ៉ុសកូវីដ-១៩៕