Alynana Media Cambodia

Banner ads header
Icon Collap
...
Home / មីស៊ីលមួយដើមដែលត្រូវបានបាញ់បានធ្លាក់ចំទីក្រុងកាន់ចាប្រទេសអាស៊ែបៃហ្សង់

មីស៊ីលមួយដើមដែលត្រូវបានបាញ់បានធ្លាក់ចំទីក្រុងកាន់ចាប្រទេសអាស៊ែបៃហ្សង់

មីស៊ីលមួយដើមដែលត្រូវបានបាញ់បានធ្លាក់ចំទីក្រុងកាន់ចាប្រទេសអាស៊ែបៃហ្សង់
503   08-10-2020   1 week ago

អាស៊ែបៃហ្សង់៖ មីស៊ីលមួយដើមដែលត្រូវបានបាញ់ចេញពីប្រទេសអាមេនីនៅថ្ងៃព្រហស្បតិ៍នេះបានធ្លាក់ចំទីក្រុងកាន់ចា (Ganja) ដែលជាទីក្រុងធំបំផុតទី២នៅក្នុងប្រទេសអាស៊ែបៃហ្សង់។

មីស៊ីលនោះបានធ្លាក់ទៅលើផ្លូវដែលស្ថិតនៅចន្លោះសារៈមន្ទីរនិងអនុវិទ្យាល័យនៅក្នុងទីក្រុងនោះដោយធ្វើឲ្យខូងដីជម្រៅ១,៥ម៉ែត្រ។

ការប៉ះទង្គិចគ្នានោះបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននៅពេលដែលកងកម្លាំងអាមេនីបានវាយប្រហារដោយដាក់គោលដៅទៅលើទីតាំងយោធានិងតំបន់ដែលមានជនស៊ីវិលរស់នៅក្នុងប្រទេសអាស៊ែបៃហ្សង់ដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើន។

ទំនាក់ទំនងរវាងអាមេនី និងអាស៊ែបៃហ្សង់បានចាប់ផ្ដើមតានតឹងតាំងពីឆ្នាំ១៩៩១មកនៅពេលដែលយោធាអាមេនីបានកាន់កាប់តំបន់ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) ដែលជាទឹកដីដែលមានការទទួលស្គាល់ជាអន្តរជាតិថាជារបស់អាស៊ែបៃហ្សង់។

ដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិក៏ដូចជាអង្គការអន្តរជាតិនានាបានទាមទារឲ្យភាគីទាំងពីរដកកងកម្លាំងចេញពីតំបន់មានជម្លោះនោះ៕