Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ប្រជាជនអាមេរិកប្រមាណ ៧៥លាននាន់បានបាត់បង់ការងារធ្វើដោយសារតែវិបត្ដិកូវីដ ១៩នេះ

ប្រជាជនអាមេរិកប្រមាណ ៧៥លាននាន់បានបាត់បង់ការងារធ្វើដោយសារតែវិបត្ដិកូវីដ ១៩នេះ

ប្រជាជនអាមេរិកប្រមាណ ៧៥លាននាន់បានបាត់បង់ការងារធ្វើដោយសារតែវិបត្ដិកូវីដ ១៩នេះ
57   09-10-2020   1 week ago

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការងារអាមេរិកបានរាយការណ៍ថា ត្រឹមរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះចំនួនប្រជាជនអាមេរិកដែលបានបាត់បង់ការងារ បានកើនឡើងចំនួន ៨៤០,០០០ លាននាក់បន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា បើគិតចាប់ពីខែមីនាដែលជាពេលផ្ទុះជំងឺកូវីដ១៩ខ្លាំងរហូតមកដល់នឹងពេលបច្ចុប្បន្ននេះ ប្រជាជនអាមេរិកដែលបានបាត់បង់ការងារធ្វើ ហើយបានទៅដាក់ពាក្យស្នើសុំកញ្ចប់ធានារ៉ាប់រងពីរដ្ឋាភិបាលអាមេរិកនោះ សរុបប្រមាណ​ជា ៧៥លាននាក់ឯណ្ណោះ។

មូលហេតុដែលធ្វើឱ្យប្រជាជនអាមេរិកនៅតែបន្ដបាត់បង់ការងារធ្វើគឺដោយសារតែ អាមេរិកនៅតែបន្ដធ្វើការបិទប្រទេស និងនៅតែឱ្យប្រជាជនរបស់ខ្លួនអនុវត្តន៍តាមយុទ្ធនាការរក្សាគម្លាតសង្គម(Social  Distancing)។ជាហេតុធ្វើឱ្យអាជីវកម្មតូចធំជាច្រើននៅអាមេរិកបានបិទទ្វារជាបន្ដបន្ទាប់ ដោយសារតែមិនមានអតិថិជន និងមិនមានលទ្ធភាពក្នុងការបន្ដដំណើរការអាជីវកម្មរបស់ខ្លួន។ ហើយក្រោយពីអាជីវកម្មជាច្រើនបានបិទទ្វារ ប្រជាជនអាមេរិកជាច្រើនក៏បានបាត់បង់ការងារផងដែរ។

ជាមួយគ្នានេះ ដើម្បីជាដំណោះស្រាយចំពោះបញ្ហាដ៏ស្មុកស្មាញមួយនេះ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលអាមេរិកលោក Donald Trumpបានអនុញ្ញាតឱ្យ ធនាគារកណ្ដាលអាមេរិក ២,២ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងតែប្រឈមមុខនឹងការអត់ការងារធ្វើ។ បន្ថែមពីនេះទៀត អាមេរិកក៏បានត្រៀមកញ្ចប់ថវិការចំនួន ៥០០ពាន់លានដុល្លារមួយផ្សេងទៀត សម្រាប់ធ្វើជាកម្ចីដល់អាជីវកម្មខ្នាតតូចដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺឆ្លង COVID-19 ផងដែរ។

គួរបញ្ជាក់ផងដែរថា បើគិតមកទល់នឹងពេលនេះ អាមេរិក បានក្លាយទៅជាប្រទេសដែលរងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ១៩ខ្លាំងជាងគេបំផុត នៅលើពិភពលោក។ ដោយមានអ្នកឆ្លងសរុបចំនួន 7,833,763    នាក់ អ្នកស្លាប់ចំនួន 217,738 នាក់ និងអ្នកជាសះស្បើយពីជំងឺចំនួន 5,025,193 នាក់ផងដែរ។ ដោយឡែកសម្រាប់ចំនួនអ្នកឆ្លងកូវីដ១៩ទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះមានចំនួន 36,753,910 នាក់ អ្នកជាសះស្បើយចំនួន27,667,554 នាក់ និងអ្នកស្លាប់ចំនួន 1,066,856 នាក់៕