Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពេលនេះជប៉ុនជួយឡានប្រមូលសំរាមទំនើប ៦ គ្រឿងអោយកម្ពុជាស្របពេលកម្ពុជាកំពុងកក់ស្ទះសំរាម

Sang Kim | Oct 12, 2020
ពេលនេះជប៉ុនជួយឡានប្រមូលសំរាមទំនើប ៦ គ្រឿងអោយកម្ពុជាស្របពេលកម្ពុជាកំពុងកក់ស្ទះសំរាម
Clinic narith

យោងតាមការជូនដំណឹងនៅលើផេកផ្លូវការរបស់សាលារាជធានីភ្នំពេញកាលពីព្រឹកមិញនេះបានអោយដឹងថា មហាមិត្តជប៉ុនបានផ្តល់រថយន្តដឹកសំរាមប្រណីតចំនួន ៦​ គ្រឿង ដល់កម្ពុជាតាមរយៈសាលារាជ ធានីភ្នំពេញ ស្របពេលដែលសំរាមកំពុងតែមានការកកស្ទះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

សាលារាជធានីភ្នំពេញបានសរសេរក្នុងសំណេរដើមថា “រដ្ឋបាលរាជធានីភ្នំពេញបានទទួលអំណោយពីមិត្តជប៉ុននូវរថយន្តដឹកសំរាមចំនួន៦គ្រឿង ដើម្បីបន្ថែមលើប្រតិបត្តិការដែលកំពុងតែមមាញឹក។ រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តជប៉ុនដែលបានផ្ដល់អំណោយទាំងនេះ”។ 

គួររំលឹកផងដែរថារថយន្តទាំង ៦ គ្រឿងនេះជាអំណោយមនុស្សធម៌របស់ប្រជាជនរស់នៅតំបន់ OSAKA 

ប្រទេសជប៉ុន ដែលរថយន្តទាំង ៦ គ្រឿងនេះមានរំលេចឈ្មោះប្រជាជន OSAKAផងដែរ ហើយរថយន្តចំនួន ៤ គ្រឿងនឹងយកទៅប្រើប្រាស់ក្នុងក្រសួងបរិស្ថាន៕

 

121060550_1649780378536041_2922406144555373035_o121065129_1649780558536023_1023339509368780687_o121011615_1649780728536006_4234411904679477625_o121044950_1649780971869315_4896877203996764676_o121138876_1649781068535972_2518881550187733052_o121241013_1649781148535964_7023434042574824324_o121091683_1649781208535958_55524472939293607_o121200420_1649781288535950_2314416141290115054_o121189542_1649781331869279_4746984089243194030_o121100115_1649781381869274_7807243517881074321_o121100115_1649783385202407_219115830478959976_o121084261_1649783395202406_3275623307438377582_o120960581_1649783341869078_873991270312332644_o