Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ធនាគារជាតិសម្ពោធប្រព័ន្ធ វេរលុយឆ្លងធនាគារស្ទើរគ្រប់ធនាគារខ្មែរ សឹងតែមិនអស់លុយផ្លូវការ

ធនាគារជាតិសម្ពោធប្រព័ន្ធ វេរលុយឆ្លងធនាគារស្ទើរគ្រប់ធនាគារខ្មែរ សឹងតែមិនអស់លុយផ្លូវការ

ធនាគារជាតិសម្ពោធប្រព័ន្ធ វេរលុយឆ្លងធនាគារស្ទើរគ្រប់ធនាគារខ្មែរ សឹងតែមិនអស់លុយផ្លូវការ
103   29-10-2020   1 month ago

កាលពីព្រឹកថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២០នេះ នាធនាគារជាតិនៃកម្ពុជា មានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរទាត់ បាគង ដោយមានការចូលរួមពីភ្ញៀវកិត្តយស និងគណអធីបតីជាច្រើនរូប។

សម្រាប់អ្នកមិនទាន់ដឹង បាគង ជាប្រព័ន្ធមួយរៀបចំឡើងយ៉ាងពិសេសដោយធនាគារជាតិនៃកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យា Blockchain សុវត្ថិភាពបំផុត ហើយក៏ជាធនាគារលើលោកដំបូងបំផុតដែរ ដែលប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ក្នុងការតភ្ជាប់ប្រព័ន្ធធនាគារផ្សេងៗនៅក្នុងស្រុកបញ្ចូលគ្នា ដោយអ្នកប្រើប្រាស់ប្រព័ន្ធនេះអាចវេរពីធនាគារមួយទៅធនាគារមួយទៀតបាន តាមរយៈប្រព័ន្ធនេះ ដោយមានត្រឹមតែស្មាតហ្វូនមួយគ្រឿងក៏អាចធ្វើបានដែរ។

ក្នុងសេចក្ដីថ្លែងសន្ទុរកថា របស់លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា៖ “ការអភិវឌ្ឍប្រព័ន្ធបាគង ជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចបែបឌីជីថល និង​បដិវត្តឧស្សាហកម្មទី ៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន”។

បើតាម លោកជំទាវ ជា សិរី ប្រព័ន្ធបាគងនេះត្រូវបានដាក់ដំណើរការសាកល្បងតាំងតែពីថ្ងៃ១៨ ខែកក្កដាឆ្នាំ ២០១៩ មកម្លេះហើយគិតមកដល់ពេលនេះ បាគងមានសមាជិក ១៨ ក្នុងនោះមានគ្រឹះស្ថានធនាគារហិរញ្ញវត្ថុចំនួន ១៦ និងគ្រឹះស្ថានផ្ដល់សេវាទូរទាត់សងប្រាក់ចំនួន ២។

លោកជំទាវបានធ្វើការសង្កត់ធ្ងន់ថា ប្រព័ន្ធបាគងជាប្រព័ន្ធឆ្អឹងខ្នង ដែលអភិវឌ្ឍឡើងដើម្បីបម្រើគោលដៅចំបងៗដូចជា៖ 

  1. ផ្ដល់លទ្ធភាពទូរទាត់ឆ្លងគ្រឹះស្ថាន
  2. កែរលម្អសុវត្ថិភាព និង​ប្រសិទ្ធភាពប្រព័ន្ធទូរទាត់សងប្រាក់
  3. ជម្រុញបរិយាប័នហិរញ្ញវត្ថុ
  4. ជម្រុញការទូរទាត់ជាប្រាក់រៀលដោយមិនប្រើសាច់ប្រាក់

សម្រាប់ App បាគងនេះ គ្រប់គ្នាអាចធ្វើការវេរលុយពីធនាគារមួយទៅធនគារមួយទៀត ដោយងាយស្រួល មិនចាំបាច់ត្រូវដើរទៅធនាគារនោះទេ ពោលប្រើប្រាស់តែ App បាគង អាចវេរឆ្លងពីមួយទៅមួយ រីឯថ្លៃចំណាយនៃការវេរអាស្រ័យទៅតាមធនាគារនីមួយៗ ហើយថ្លៃក្នុងការវេរក៏មានតម្លៃទាបមែនទែនដែរ ពោលមិនជាលើស ១ដុល្លារឡើយ៕

ប្រភពៈ ធនាគារជាតិនៃកម្ពុជា