Alynana Media Cambodia

Banner ads header
Icon Collap
...
Home / សម្ដេច ហ៊ុន សែន៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ និងភរិយា

សម្ដេច ហ៊ុន សែន៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ និងភរិយា

សម្ដេច ហ៊ុន សែន៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ និងភរិយា
462   07-11-2020   3 weeks ago

សម្ដេច ហ៊ុន សែន៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំនិងភរិយា។

ក្នុុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយះពេល៤ថ្ងៃកន្លងមកនេះទាំងខ្ញុំនិងភរិយាពិសេសខ្លួនខ្ញុំផ្ទាល់ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយគឺមានសភាពធម្មតាដូចពេលមុនថ្ងៃទី៣វិច្ឆិកា២០២០ដដែល។

តែទោះយ៉ាងនេះក្តីខ្ញុំត្រូវតែបន្តការធ្វើចត្តាឡីស័កនិងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។

ថ្ងៃ៩វិច្ឆិកា២០២០ខាងមុខគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ដែលខ្ញុំសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។

ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី បន្តធ្វើចត្តាឡីស័កនិងធ្វើតេស្តឱយបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលចូលរួមកង្វល់អំពីសុខភាពរបស់ខ្ញុំនិងជូនពរដល់ខ្ញុំ និងភរិយាក៏ដូចជាមន្ត្រីរួមការងារជាមួយខ្ញុំ៕

07D4120D-FE30-4A34-81B2-2E362DCAB762