Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វ៉ាក់សាំងកូវីដ-១៩ ថ្មីនេះតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សាសេ ដែលជាផលលំបាកធំមួយ សម្រាប់ការដឹកជញ្ជូន

Sang Kim | Nov 17, 2020
វ៉ាក់សាំងកូវីដ-១៩ ថ្មីនេះតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សាសេ ដែលជាផលលំបាកធំមួយ សម្រាប់ការដឹកជញ្ជូន
Clinic narith

(ម៉ូស្គូ)៖ រុស្ស៊ីគ្រោងនឹងផលិតវ៉ាក់សាំង COVID-19 របស់ខ្លួនឈ្មោះ Sputnik V នៅក្រោមលក្ខណៈ «កកហើយស្ងួត» នៅរដូវក្ដៅខាងមុខនេះ ដើម្បីកាត់បន្ថយភាពចាំបាច់នៃការ រក្សាវ៉ាក់សាំងឱ្យស្ថិតនៅក្រោមសីតុណ្ហភាពទាបបំផុត ជាផ្នែកមួយផែនការចាក់វ៉ាក់សាំង ដល់ប្រជាជនទូទាំងប្រទេស។ នេះបើតមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមអ្នកផលិតវ៉ាក់សាំងនៅទូទាំងសកលលោក កំពុងប្រឹងប្រែងរិះរកមធ្យោបាយ ដោះស្រាយបញ្ហាក្នុងការដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ដែលតម្រូវឱ្យស្ថិតនៅក្រោមសីតុណ្ហភាពទាបបំផុត ទើបអាចរក្សាប្រសិទ្ធភាពវ៉ាក់សាំងបាន។

ជាក់ស្ដែង វ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច (BioNTech) និងក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) ត្រូវបានគេវាយតម្លៃថា គួរតែរក្សាវានៅសីតុណ្ហភាព -៧០អង្សាសេ ប្រហាក់ប្រហែលនឹងសីតុណ្ហភាព នៅតំបន់ទឹកកកអាក់ទិច ដែលនេះកំពុងបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ការ
ដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទីជនបទ។ ដូច្នេះហើយទើបក្រុមអ្នកជំនាញរុស្ស៊ី កំពុងផ្ដោតជាសំខាន់លើការផលិតវ៉ាក់សាំង Sputnik V នៅក្រោមលក្ខណៈ «កកហើយស្ងួត» ដោយអាចរក្សាបាននៅសីតុណ្ហភាពពី ២-៨អង្សាសេ ហើយក្រោយមកទើបពង្រាវវ៉ាក់សាំងវិញ មុននឹងចាក់លើមនុស្ស។

គួរបញ្ជាក់ថា រុស្ស៊ីមិនបានបញ្ជាក់ថា តើវ៉ាក់សាំងប៉ុន្មានដូសនឹងត្រូវធ្វើការបង្កកនោះទេ។ តែបើតាមសេចក្ដីរាយការណ៍កាលពីពេលមុនៗ រុស្ស៊ីគ្រោងនឹងផលិតវ៉ាក់សាំង Sputnik V ចំនួន ២លានដូសនៅក្នុងឆ្នាំ២០២០នេះ ហើយនឹងបង្កើនការផលិតឱ្យដល់ ១៥លានដូសក្នុងមួយខែ នៅត្រឹមរដូវក្ដៅឆ្នាំ២០២១ ខាងមុខនេះ៕