Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខ្យល់ត្រជាក់ចាប់ផ្ដើមមានឥទ្ធិពលមកលើកម្ពុជា និងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១៨-២៤វិច្ឆិកា

Sang Kim | Nov 17, 2020
ខ្យល់ត្រជាក់ចាប់ផ្ដើមមានឥទ្ធិពលមកលើកម្ពុជា និងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១៨-២៤វិច្ឆិកា
Clinic narith

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា នឹងទទួលនូវឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្ដារាជធានី ខេត្ត មានការចុះត្រជាក់ ពិសេសបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។ ក្រសួងបានឱ្យដឹងថា បណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាព អប្បបរមាចន្លោះពី ២១-២៣អង្សា និងអតិបរិមា ២៨-៣០ អង្សា។ ស្ថានភាពភ្លៀង ស្ទើរតែគ្មានទាំងស្រុង (បើមាន ក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ)។

ចំណែក បណ្ដារាជធានី ខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និងអតិបរិមា ពី ២៩-៣១អង្សា ខណៈបណ្ដាខេត្តជាប់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២៣-២៥អង្សា និងអតិបរមា ពី ២៨-៣០ អង្សា។ តំបន់ទាំងនេះ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ដោយឡែក យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ខែវិច្ឆិកា បានបញ្ជាក់ថា អាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារបានមកដល់ហើយ ដូច្នេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពី អាកាសធាតុចុះត្រជាក់នេះ៕